អីយ៉ា! ទីបំផុតការធ្វើតេស្តសាកល្បងលើកដំបូងលើថាមពលថ្មរបស់ iPhone X ត្រូវបានបង្ហាញហើយ សម្រាប់លទ្ធផលវិញ…

ជាការពិតណាស់ គ្រាន់តែ iPhone X ត្រូវបានប្រកាសចេញលក់ភ្លាម មនុស្សជាច្រើនបានសម្ដែងការចាប់អារម្មណ៍ជាខ្លាំង ហើយគេហទំព័របច្ចេកវិទ្យាមួយចំនួនក៏បានយក iPhone កំពូលនេះទៅធ្វើតេស្តសាកល្បង និងបង្ហាញពីចំណាប់អារម្មណ៍ដែរ។ ប៉ុន្ដែសម្រាប់លទ្ធផលគឺមិនដូចគ្នាឡើយ។ សម្រាប់ក្រុមហ៊ុន Google ក៏ទទួលបានការធ្វើតេស្តសាកល្បងលើ iPhone X ក្នុងរយៈពេលមួយសប្ដាហ៍ដូចគ្នា ហើយលទ្ធផលដែលទទួលបាន គឺពិតជាល្អ។

ដោយឡែក សម្រាប់អ្នកដែលមានបទពិសោធន៍លើការធ្វើបទបង្ហាញ iPhone ភាគច្រើនបាននិយាយថា ត្រឹមតែរយៈពេលមួយថ្ងៃ គឺគ្រប់គ្រាន់ហើយសម្រាប់ពួកគេក្នុងការធ្វើតេស្តសាកល្បងលើ iPhone X។ ប៉ុន្ដែវាមិនមែនងាយស្រួលដូចទៅនឹងអ្វីដែលពួកគេគិតឡើយ ពោលមួយសប្ដាហ៍ឯណោះទើបគ្រប់គ្រាន់។ មួយវិញទៀតអ្វីដែលពួកគេផ្ដោតសំខាន់ គឺលើថាមពលថ្មតែម្ដង។ ហើយខាងក្រោមនេះ គឺជាលទ្ធផលដែលទទួលបាន៖

សម្រាប់ថាមពលថ្ម​ 100% ក្នុងពេលព្រឹក រហូតដល់សល់ត្រឹមតែក្រោម 20% នៅពេលយប់ គឺមិនមែនជារឿងអាក្រក់នោះទេ។ ប៉ុន្ដែទោះជាយ៉ាងណា វាអាស្រ័យលើសកម្មភាពដែលអ្នកប្រើប្រាស់ដែរ។ ហើយសម្រាប់លទ្ធផលចុងក្រោយ អ្នកធ្វើតេស្តសាកល្បងសន្មត់ថា ថាមពលថ្មរបស់ iPhone X គឺអាចទទួលយកបាន និងគ្មានបញ្ហាអ្វីឡើយ។

Fu

ខ្មែរណូត

ប្រភព៖ bgr

COMMENTS