ផឹកស្រាស្រវឹងបែកគំនិតឡើងរំលោភគេដល់លើផ្ទះ

ពោធិសាត់៖ កាលពីវេលាម៉ោង ១៤ និង ៣៥នាទី រសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នៅភូមិជីចេះ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីរំលោភមួយបានកើតឡើងដោយបុរសម្នាក់ផឹកស្រាស្រវឹងរួចឡើងទៅ​លើផ្ទះនារីម្នាក់ចាប់នាងរំលោភរហូតបានសម្រេច។

ប្រភពបានអោយដឹងថា​ មានហេតុការណ៍មួយបានធ្វើអោយមានការភ្ញាក់ផ្អើល ដោយ​ជនសង្ស័យម្នាក់មានឈ្មោះ ខ្លឹម ឡេង ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិជីចេះ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានផឹកស្រាស្រវឹងជោគរហូតបែកគំនិតឡើងទៅផ្ទះនារីរងគ្រោះឈ្មោះ ស-ថ ភេទស្រី អាយុ ២៧ឆ្នាំ រស់នៅភូមិឃុំខាងលើ ដោយបានចូលទៅរកនារីរងគ្រោះដែលនាងកំពុងតែដេកលក់នោះរួចក៏ធ្វើការរំលោភរហូតបានសម្រេច។​លុះមានការសួរនាំជនល្មើសបានប្រាប់ថាខ្លួនបានស្រលាញ់នារីរងគ្រោះដែល ដោយធ្លាប់មានការសាសងស្នេហ៍ខ្លះៗដោយបានប៉ះរាងកាយនាងដែលតែមិនបានសីុជំរៅនោះទេ ហើយជនសង្ស័យបានប្រាប់បន្ថែមទៀតថារូបគេមិនបានឡើងទៅរំលោភនាងទេ នេះគឺជាការចោទប្រកាន់របស់នារីរងគ្រោះទាំងស្រុង។

ទោះយ៉ាងណាក្តី ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យរក្សាទុកដើម្បីកសាងសំណុំរឿងបញ្ជូនទៅ​សាលាដំបូងខេត្តពោធិ៍សាត់ ចាត់វិធានការតាមក្រោយ៕

COMMENTS