រន្ធត់ចិត្តណាស់ ! លឺសម្លេងកូនស្រីស្រែកពីបន្ទប់ដេកម្តាយខំស្ទុះស្ទាមកមើល ស្រាប់តែប្រទះនឹងហេតុការណ៍ដ៏តក់ស្លុត

ប្រទេសថៃ ៖ ការទុកក្មេងអោយនៅជាមួយតែក្មេងៗគ្នាឯងដោយមិនមានមនុស្សធំម្នាក់នៅមើល ជារឿងដ៏គ្រោះថ្នាក់ខ្លាំងណាស់ចំពោះក្មេងៗ។ ប្រភពព័ត៌មានថៃបានចុះផ្សាយនូវរឿងរ៉ាវរន្ធត់មួយ ដែលក្មេងបីនាក់បិះនឹងរងគ្រោះដោយសារសត្វពស់មួយក្បាលខណៈពេលដែលពយកគេកំពុងលេងនៅក្នុងបន្ទប់ដេក។ លោកស្រី Siriphorn Somboon boon ដែលមានវ័យ២៩ឆ្នាំមានកូនស្រី៣នាក់ រស់នៅក្នុងខេត្ត suphanburi ប្រទេសថៃ បាននិយាយពស់វែកមួយក្បាលដែលគេស្គាល់ជាប្រភេទពស់ដែលមានពិសខ្លាំងបានមកសំងំនៅក្នុងបន្ទប់របស់គាត់។

គាត់បានបន្តថានៅពេលដែលគាត់បានទុកកូនទាំងបីរបស់គាត់អោយលេងនៅក្នុងបន្ទប់គេង ហើយរូបគាត់នៅខាងក្រោយរៀបចំចម្អិនអាហារ គាត់បានលឺសម្លេងកូនស្រីម្នាក់របស់គាត់បានស្រែកយ៉ាងខ្លាំងគាត់ក៏ប្រញាប់រត់ទៅមើល។ កូនស្រីម្នាក់បានចង្អុលទៅ​ផ្នែកគៀនម្ខាងរបស់គ្រែ គាត់ក៏បានដើរទៅមើលហើយក៏បានប្រទះឃើញសត្វពស់ដ៏គួរអោយខ្លាចមួយក្បាល វាអាចថាជាសំណាងណាស់ដែលវាមិនទាន់បានធ្វើអ្វីដល់កូនៗរបស់គាត់។ នៅពេលឃើញបែបនេះគាត់ក៏បានប្រញាប់ស្វែងរកគេមកជួយ នៅពេលដែលចាប់វាបានហើយទើបគេដឹងថាពស់នេះជាប្រភេទពស់វែកដែលមានពិសខ្លាំងវាអាចសម្លាប់មនុស្សបានភ្លាមៗបន្ទាប់ពីចឹក។ ពិតជាសរសើរសំណាងកូនស្រីទាំងបីរបស់ស្រ្តីនេះមែន ប្រសិនបើកុំតែកូនស្រីម្នាក់របស់គាត់ប្រទះឃើញវាមុននោះ ប្រហែលវាអាចក្លាយទៅជាសោកនាដកម្មមួយសំរាប់ស្រ្តីម្នាក់នេះបាត់ទៅហើយ៕


ប្រភព ៖ zliekr

COMMENTS