Lamborghini Huracan ជំនាន់ក្រោយនឹងមានបំពាក់ដោយប្រព័ន្ធ Hybrid ដែរ

យោងតាមគេហទំព័រ Autocar ជំនាន់ក្រោយនៃរថយន្ដស្ព័រ Lamborghini ម៉ូដែល Huracan នឹងមានបំពាក់ដោយបច្ចេកវិទ្យា Hybrid។ ដោយឡែក រថយន្ដជំនាន់ថ្មីនេះត្រូវបានក្រុមហ៊ុនរំពឹងថានឹងដាក់លក់នាកំឡុងឆ្នាំ2022 ហើយវាក៏ជាម៉ូដែលទីពីរដែរ ដែលក្រុមហ៊ុន Lamborghini គ្រោងនឹងបង្កើតឡើង។

អ្វីដែលអស្ចារ្យបំផុតនោះគឺ Lamborghini Huracan ជំនាន់ក្រោយនឹងមានបំពាក់ដោយ electric-only mode ទៀតផង ពោលគឺប្រើប្រាស់ដោយប្រព័ន្ធអគ្គីសនីសុទ្ធ មិនប្រើសាំងឡើយ។ ជាការពិតណាស់ ម៉ូដែលរថយន្ដរបស់ក្រុមហ៊ុន Lamboghini មួយចំនួនតែងទទួលបានការអភិវឌ្ឍ និងបច្ចេកវិទ្យាថ្មី។ ដូចនេះ ក្រុមហ៊ុននេះ ក៏ដូចជាក្រុមហ៊ុន Ferrari ដែរបាននឹងកំពុងដើរសំដៅទៅរកបច្ចេកវិទ្យា Hybrid ដើម្បីបំពាក់លើរថយន្ដទំនើបខ្លួន។ យ៉ាងណាមិញ ក្រុមហ៊ុនទាំងពីរបានលើកឡើងថា ពួកគេមានគម្រោងអភិវឌ្ឍន៍អភិវឌ្ឍន៍លើបច្ចេកវិទ្យាអគ្គិសនីផងដែរ។

Fu

ខ្មែរណូត

ប្រភព៖ cnbc

COMMENTS