សាហាវមែន! ប៉ុនប៉ងវាយសម្លាប់ក្មេងស្រី៩ឆ្នាំ ហើយចាប់រំលោភតាមក្រោយ

ជនសង្ស័យម្នាក់រំលោភក្មេងស្រីវ័យ៩ឆ្នាំរួចវាយប៉ុនប៉ងសម្លាប់តែមិនស្លាប់បណ្តាលឲ្យរបួសធ្ងន់ត្រូវសមត្ថកិច្ចចាប់ខ្លួន ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចដីឡូត៍ទំនេ ផ្លូវលំ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន​មានឈ្មោះ ញ៉ នាង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ព្រូឡាន ស្នាក់នៅឃ្លាំងឡានដឹកទំនិញ ផ្លូវលំ ភូមិ ព្រែកទាល់១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេ។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ស.ល.ហ ភេទស្រី អាយុ៩ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅផ្ទះជួល ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

បើតាមលោករវសេនីយ៍ត្រី ហួរ ម៉េងវ៉ាង អធិការរងទទួលផ្នែកយុត្តិធម៌នគរបាល ខណ្ឌមានជ័យ បានប្រាប់អោយដឹងថា មុនពេលកើតហេតុ គឺម្ដាយក្មេងស្រីខាងលើបានមកដាក់ពាក្យបណ្ដឹងនូវប៉ស្តិ៍នគរបាលស្ទឹងមានជ័យថា ជនសង្ស័យខាងលើធ្វើសកម្មភាពប៉ុនព៉ងរំលោភ និងវ៉ៃសម្លាប់ទៅកូនស្រីរបស់គាត់ ក្រោយពីរទទួលបានពាក្យបណ្ដឹងពីរម្ដាយក្មេងស្រីរងគ្រោះភ្លាមលោកបនានដឹងនាំកម្លាំងចុះទៅចាប់ជនសង្ស័យបានភ្លាមៗនូវកន្លែងធ្វើការ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានវ៉ៃសម្លាប់ និងប៉ុនប៉ងរំលោភក្មេងស្រីខាងលើពិតប្រាកដមែន ដោយរូបគេបានខឹងក្មេងស្រី ព្រោះតែក្មេងស្រីរូបនេះបានដើរនិយាយដើមរបស់គេថា រូបគេដើរស្រលាញ់ស្រី ទើបធ្វើអោយរូបវ៉ៃទៅក្មេងស្រីនេះតែម្ដង ជនសង្ស័យបានបន្តទៀតនៅល្ងាចថ្ងៃកើតហេតុ រូបគេបានផឹកសុីស្រវឹង ហើយពេលនោះក៏ឃើញក្មេងស្រីដើរតែម្នាក់ឯងរូបគេបានចាប់ដៃក្មេងស្រីចូលក្នុងដីលូមួយកន្លែង ហើយបានយកដំឥដ្ឋយកមកវ៉ៃទៅលើក្មេងស្រីរគ្រោះចំនួន៤ដំឥដ្ឋបណ្ដាលឲក្មេងស្រីសន្លប់ នូវពេលនោះដែររូបគេស្មានថាក្មេងស្រីរងគ្រោះស្លាប់បាត់ ក៏បានធ្វើសកម្មភាពស្រាតខោ និងបានយកម្រាមដៃលូកចូលប្រដាប់ភេទក្មេងស្រីនោះ ក្រោយមកស្រាប់តែមានសមត្ថកិច្ចទៅឃាត់រូបគេយកមកសួរនាំនូវប៉ុស្តិ៍នគរបានស្ទឹងមានជ័យ។

ក្នុងនោះដែរ សមត្ថកិច្ចបានធ្វើការចាប់យកវត្ថុតាងដែលបន្សល់នៅកន្លែងកើតហេតុរួមមាន ៖ ស្បែកជើងផ្ទាត់ជ័រ ពណ៌ខ្មៅ ចំនួន១គូ , ស្បែកជើងស៊ក (របស់ក្មេង) ឆ្នូតពណ៌សលាយខ្មៅ ចំនួនមួយចំហៀង , ខោងជើងខ្លីចំនួន២,ដុំឥដ្ឋប្រឡាក់ឈាមចំនួន២ដុំ,សំបកបាវស៊ីម៉ងតិ៍ប្រឡាក់ឈាមចំនួន១ និង សម្ភារៈមួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណូមរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការនិងផ្តន្ទាទោសតាមច្បាប់។ ក្រោយពីជនសង្ស័យខាងលើនេះបានធ្វើសកម្មភាពរំលោភក្មេងស្រីអាយុ៩ឆ្នាំ រួចប៉ុនប៉ងវាយសម្លាប់តែមិនស្លាប់ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា៕

COMMENTS