សាហាវបាត់! Amazon មានលក់សៀវភៅមួយក្បាលដែលបង្រៀនពីរបៀបទាក់ចិត្តមនុស្សស្រីតាមរយៈការថតរូប

អ្នកថតរូបល្បីឈ្មោះម្នាក់ដែលមានឈ្មោះថា Terry Richardson ទើបតែត្រូវបានហាមឃាត់ដោយក្រុមហ៊ុនទស្សនាវដ្ដីលំដាប់កំពូល បន្ទាប់ពីលោកត្រូវបានចោទប្រកាន់ទាក់ទងទៅនឹងការយាយីផ្លូវភេទដោយម៉ូដែល។ ប៉ុន្ដែសម្រាប់ពេលនេះ សៀវភៅមួយត្រូវបានដាក់លក់លើគេហទំព័រ Amazon ដែលមានដកស្រង់សម្ដីរបស់អ្នកថតរូបម្នាក់នោះ ក្រោមចំណងជើងថា “An Introduction to Camera Game: How to Seduce Women Through Photography (របៀបល្បួងមនុស្សស្រីតាមរយៈការថតរូប)”។

ដោយឡែក សៀវភៅនោះត្រូវបានសរសេរដោយដោយអ្នកនិពន្ធមួយរូបដែលមានឈ្មោះថា Goldmund។ វាមានកម្រាស់ 90ទំព័រ និងមានបង្រៀនពីជំនាញថតរូប ការរៀបចំណាត់ជួប និងល្បួងមនុស្សស្រីផងដែរ។ ខាងក្រោមនេះ គឺជាសេចក្ដីពិពណ៌នារបស់សៀវភៅ៖

“ការថតរូប គឺជាសិល្បៈមួយដែលមានលក្ខណៈសំបូរបែប ព្រោះវាជាការទាក់ទាញចិត្ត ហើយក៏ជាផ្លូវថ្មីមួយក្នុងការមើលឃើញនូវពិភពលោកថ្មីផងដែរ។ មិនតែប៉ុណ្ណោះ ការថតរូបក៏ជួយឲ្យអ្នកឈានជើងចូលក្នុងសង្គមបានកាន់តែច្រើន និងមានឱកាសក្នុងការណាត់ជួបទៅនឹងមនុស្សស្រីស្អាត និងទាក់ទាញជាច្រើនផងដែរ។ ការណែនាំនេះ នឹងជួយលោកអ្នកឲ្យចេះរៀបចំនូវសម្ភារដែលត្រូវការក្នុងជំហានដំបូង បង្រៀនអ្នកពីរបៀបប្រើប្រាស់ និងថតរូបប្រកបដោយប្រសិទ្ធភាព។ លើសពីនេះទៅទៀត សៀវភៅនេះក៏នឹងជួយអ្នកក្នុងការរៀបចំគម្រោង ដែលនឹងងាយស្រួលបំផុតសម្រាប់ទាក់ទាញចិត្តមនុស្សស្រី និងចាប់អារម្មណ៍ទៅនឹងរូបភាពរបស់អ្នក។ អ្វីដែលកាន់តែអស្ចារ្យ គឺការណាត់ជួប និងបង្កើនភាពស្និតស្នាលតាមរយៈការថតរូប និងមនុស្សស្រីទៀតផង។”

ការណែនាំនេះក៏មានផ្ដោតសំខាន់ទៅលើ “ការអភិវឌ្ឍខ្លួនឲ្យកាន់តែមានភាពទាក់ទាញ ក្លាយជាថតរូបអាជីប និងឱកាសក្នុងការណាត់ជួប និងវិធីធ្វើឲ្យមនុស្សស្រីចាប់អារម្មណ៍ផងដែរ។” សម្រាប់គម្របសៀវភៅយើងសង្កេតឃើញមានជើងមួយគូរបស់មនុស្សស្រីនៅលើគ្រែក្បែរកាមេរ៉ា និងអក្សរមួយឃ្លាលើសៀវភៅថា “I Want to F*CK You”។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីសៀវភៅនេះត្រូវបានដាក់លក់ អ្នកថតរូបជាច្រើនបានសម្ដែងការមិនពេញចិត្ត និងស្នើរឲ្យគេហទំព័រ Amazon លុបចោលការលក់នេះ។

Fu

ខ្មែរណូត

ប្រភព៖ petapixel

 

COMMENTS