ទំនងទេ? នេះគឺជារូបភាពផ្លូវការថ្មីរបស់លោកប្រធានាធិបតី Donald Trump

កាលពីពេលថ្មីៗនេះគណៈកម្មការរបស់សេតវិមាន White House ទើបតែបានបង្ហាញរូបភាពផ្លូវការរបស់ប្រធានាធិបតីលោក Trump  ដែលបានន័យថា រូបភាពដែលត្រូវបានបង្ហាញកាលពីខែមករា ឆ្នាំ2017 គឺឈប់ប្រើហើយ ឯនេះគឺជារូបភាពថ្មីដែលនឹងត្រូវបានប្រើប្រាស់ជាផ្លូវកាសចាប់ពីពេលនេះតទៅ។

គួរបញ្ជាក់ផងដែរថារូបភាពផ្លូវការថ្មីនេះត្រូវបានថតកាលពីថ្ងៃសុក្រ ទី06 ខែតុលា ឆ្នាំ2017 មកម្លេះ ដោយអ្នកថតរូបអាជីបប្រចាំសេតវិមាន White House លោក Shealah Craighead។ ហើយនេះគឺជារូបភាពចាស់ ដែលគណៈកម្មការសម្រាប់ឈប់ប្រើ។

ដូចទៅនឹងអ្វីដែលអ្នកឃើញអញ្ចឹង។ រូបថតថ្មីនេះបានបង្ហាញថាលោក Trump ហាក់ដូចជាមានភាពសប្បាយរីករាយជាងមុន ហើយសម្រាប់ពណ៌ខៀវនៅផ្ទៃខាងក្រោយក៏មិនមានទៀតដែរ។

ចំណែកឯខាងក្រោមនេះវិញ គឺជារូបភាពផ្លូវការរបស់លោកប្រធានាធិបតី Obama ដែលថតដោយអ្នកថតរូបប្រចាំ White House ដូចគ្នាលោក Pete Souza។

Fu

ខ្មែរណូត

ប្រភព៖ petapixel

COMMENTS