ចម្លែកមែន ! និសិត្សម្នាក់ប្រើវិធីដ៏ប្លែកនេះទៅតាមសុំស្នេហ៍នារីម្នាក់ ចុងក្រោយនាង…

ប្រទេសវៀតណាម  ៖ ក្នុង​សម័យនេះគេមានការបើកចំហរខ្លាំងណាស់ចំពោះរឿងស្នេហាប្រសិនបើស្រលាញ់នរណម្នាក់គេតែងតែ រកវិធីទៅសារភាពភ្លាមៗតែម្តង។ ប្រភពព័ត៌មានបរទេសមួយបានចុះផ្សាយពីរឿងរ៉ាវដ៏កំប្លែងនិងហួសចិត្តមួយ ដែលនិសិត្សកំលោះម្នាក់បានសម្លាប់កន្លាតជាច្រើនក្បាលតម្រៀបធ្វើជាពាក្យសារភាពស្នេហាទៅកាន់នារីម្នាក់។ តាមរយៈប្រភពខាងលើបានអោយដឹងថាកំលោះនិសិត្សនេះជាជនជាតិវៀតណាម គេបានលួច​ចាប់ចិត្តទៅលើនារីម្នាក់ តែមិនដឹងថាគួរសារភាពបែបណា។

គេបាននឹករកវិធីប្លែកជាច្រើនដើម្បីសារភាពទៅអោយនាងមានភាពភ្ញាក់ផ្អើលនិងអាចយល់ព្រមជាមួយគេ បន្ទាប់ពីការរកនឹកអស់រយៈពេលយ៉ាងយូរបុរសម្នាក់នេះក៏សម្រេចចិត្តជ្រើសរើសយកការសម្លាប់កន្លាត។ គេបានប្រើប្រាស់ថ្នាំបាញ់សម្លាប់សត្វល្អិតដើម្បីយកមកបាញ់សម្លាប់កន្លាតជាច្រើនក្បាល ហើយយកវាទៅតម្រៀបគ្នាចេញជាពាក្យ “I LOVE YOU” គេបានថតវីដេអូហើយផ្ញើរទៅអោយនារីដែលគេលួចស្រលាញ់នោះ។ ដោយសារតែវិធីសារភាពស្នេហ៍ដ៏សែនចម្លែកខុសពីគេនេះធ្វើអោយខាងភាគីស្រីសឹងតែទទួលយកមិនបាន បុរសនិសិត្សនោះក៏ត្រូវទទយលបានពាក្យបដិសេធពីនារីម្នាក់នោះ។ នៅពេលដែលវីដេអូនេះត្រូវបានបង្ហោះក្នុងបណ្តាញសង្គមធ្វើអោយអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនធ្វើការរិះគន់។ មានអ្នកខ្លះនិយាយថាគេសមនឹងទទួលបានពាក្យបដិសេធហើយ ព្រោះមិនដែលមានអ្នកណាម្នាក់បែបជាសម្លាប់ជីវិតគេយកទៅសារភាពស្នេហ៍នោះទេ៕
ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖

ប្រភព ៖ sanook

COMMENTS