រថយន្ត SIENNA បុកគូថរថយន្តកុងទឺនរ័​​ បណ្តាលអោយមនុស្ស៨នាក់របួសធ្ងន់ស្រាល

កណ្តាល៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊ីណា បុកគូទរថយន្តកាលពីវេលាម៉ោង០៥និង១៥នាទី ព្រឹកថ្ងៃទី ០១ ខែវិចិ្ជការ ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ1 ក្នុងចន្លោះ គីឡូម៉ែត្រ35-36ចំណុច ភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បណ្តាលអោយមនុស្សប្រុសស្រី០៨នាក់រងរបួសធ្ងន់ស្រាស ។

ជនរងគ្រោះមានឈ្មោះទី១. ឈ្មោះ លាង ពុធពេជ្រ ភេទប្រុស អាយុ២៩ឆ្នាំ ទី២. ឈ្មោះផូ ហាក់ឡេង ភេទប្រុស អាយុ២៩ឆ្នាំ ទី៣. ឈ្មោះធា តុលា ភេទប្រុស អាយុ៥ឆ្នាំ ទី៤. ឈ្មោះជា ហេង ភេទស្រី ១៨ឆ្នាំ  ទី៥. ឈ្មោះតាំង អេង ភេទស្រីអាយុ៥៩ឆ្នាំ ទី៦. ឈ្មោះឃួន យ៉េម ភេទស្រី អាយុ៦៨ឆ្នាំ​ ទី៧.ឈ្មោះយ៉ៃ ស្រីវន ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ជាមួយគ្នា និងទី៨. ឈ្មោះ ខន សុធា ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅភូមិព្រែកផ្តៅ ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់។

តាមប្រភព​បានបញ្ចាក់ នៅក្នុងថ្ងៃកើតហេតុខាងលើគេឃើញរថយន្តម៉ាក TOYOTA SIENNA ពណ៍ទឹកប្រាក់ ប្រភេទទេសចរណ៍ ពាក់ផ្លាកលេខ ភ្នំពេញ 2AN-7701 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ​បានបើកបរគោលដៅពីអ្នកលឿងទៅភ្នំពេញ​ លុះមកដល់កន្លែងកើតហេតុ ក៏បានជ្រុលទៅបុកជាមួយរថយន្ត​កុងទឺនរ័ NISSAN ពណ៍ខៀវ បៃតង ប្រភេទសណ្តោង ពាក់ផ្លាកលេខភ្នំពេញ3A-6555 សណ្តោងសឺមីរ៉ឺម៉កលភ្នំពេញ3A-1128 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណដូចគ្នាដែលខូចឈប់ជួលជុល នៅលើទ្រូងផ្លូវ នោះដែលបង្ករអោយមា​នភាពភ្ញាក់ផ្អើលនិងបណ្តាលអោយមានអ្នករបួសធ្ងន់ស្រាលដលទៅ៨នាក់ឯណោះ។ ក្រោយកើតហេតុភាគីបើកបរទាំងសងខាងរត់បាត់ខ្លួនអស់គ្មាននណារម្នាក់ចេញមកទទួលខុសត្រូវឡើយ៕

 

 

 

 

COMMENTS