សូមប្រុងប្រយ័ត្ន! នឹងមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ខាងមុខ

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជាកំពុងតែទទួលរងរបបខ្យល់មូសុងឦសាន ដែលនឹងធ្វើឲ្យមានភ្លៀងធ្លាក់នៅតាមបណ្តាខេត្តនានា ជាពិសេសបណ្តាខេត្តនៅតំបន់ទំនាបកណ្តាលភាគខាងត្បូង និងភាគខាងកើត ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយមានភ្លៀងធ្លាក់នៅតាមតំបន់មាត់សមុទ្រ ជាពិសេសេខេត្តកំពត កែប និងព្រះសីហនុនៅថ្ងៃទី០២-០៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

COMMENTS