ហួសចិត្ត ! បុគ្គលិកដឹកជញ្ជូនអាហារអោយភ្ញៀវម្នាក់ ត្រូវបានថៅកែបញ្ឈប់ពីការងារដោយសារតែមូលហេតុនេះ

ប្រទេសចិន ៖ ដើម្បីបង្កើនភាពងាយស្រួលដល់មនុស្សគេក៏បានបង្កើតនូវសេវាកម្មជាច្រើន ក្នុងនោះក៏មានសេវាកម្មដឹកជញ្ជូនម្ហូបអាហារដល់គេហដ្ឋានដែលគេកំពុងនិយមប្រើប្រាស់ក្នុងពេលបច្ចុប្បន្ននេះហើយ។ ប្រភពព័ត៌មាន​ចិ​ន​​បានរាយការណ៍ពីករណីដ៏ហួសចិត្តមួយ ដែលបុរសជាអ្នកដឹកជញ្ជូនអាហារម្នាក់បែរជាលួចបរិភោគអាហារដែលភ្ញៀវកុម្ម៉ង់់។ ទីភ្នាក់ងារសារព័ត៌មានចិនបានផ្សាយវីដេអូឃ្លីបមួយដែលទទួលបានការចាប់អារម្មណ៍េពីអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន។

បុគ្គលិកវ័យក្មេងដែលត្រូវជាអ្នកដឹកជញ្ជូនអាហារមួយនៅក្នុងហាងអាហារមួយត្រូវបានគេឃើញតាមរយៈកាមេរ៉ាសុវត្ថិភាពរបស់ជណ្តើរយន្ត ថាបានលួចអាហារដែលភ្ញៀវបានកុម្ម៉ង់ញាុំហើយយកអាហារដែលសល់នោះទៅអោយភ្ញៀវ។ បុរសជាបុគ្គលិកនេះបានចុចជណ្តើរយន្តជាច្រើនដង ដើម្បីឆ្លៀតពេលលួចញាុំអាហារទាំងនោះ បន្ទាប់ពីញាុំហើយគេក៏បានចងថង់វិញអោយដូចដើម ហើយក៏យកទៅអោយភ្ញៀវដែលបានកុម្ម៉ង់នោះ។ ក្រោយពីរឿងរ៉ាវនេះត្រូវបានគេបង្ហោះចែកចាយពេញបណ្តាញសង្គមហើយទទួលរងនូវការរិះគន់យ៉ាងច្រើនទៀតផង បុរសជាបុគ្គលិកដឹកជញ្ជូននោះក៏ត្រូវបានម្ចាស់ហាងបញ្ឈប់ពីការងារផងដែរ៕
ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖


ប្រភព ៖ sanook

COMMENTS