អស់ពីផលិតស្មាតហ្វូន ឥឡូវក្រុមហ៊ុន Sony ផលិតឆ្កែយន្ដទៀត! (មានវីដេអូ)

ដូចទៅនឹងអ្វីដែលពាក្យចចាមអារាមធ្លាប់បានលើកឡើងអញ្ចឹងថាក្រុមហ៊ុន Sony នឹងនាំយកមកជាមួយនូវផលិតផលសត្វចញ្ចឹមថ្មីដែលមានបំពាក់ដោយបច្ចេកវិទ្យា ពោលគឺជាឆ្កែយន្ដដែលមានឈ្មោះថា “Aibo”។ ដោយឡែក ឆ្កែយន្ដនេះមានសមត្ថភាព និងលក្ខណៈពិសេសច្រើនដែលអាចជួយឲ្យអ្នកមានអារម្មណ៍ថាដូចចញ្ចឹមសត្វឆ្កែមែនទែនអញ្ចឹង។

ក្រុមហ៊ុន Sony បានបញ្ជាក់ថា Aibo អាចបញ្ចេញមនោសញ្ចេតនាជាមួយនឹងសមាជិកទាំងអស់ក្នុងផ្ទះបានដែលមានដូចជា ក្ដីស្រលាញ់ ស្នេហា និងសេចក្ដីអរគុណជាដើម។ មិនតែប៉ុណ្ណោះ Aibo ត្រូវបានរចនាឡើងដោយមានភ្នែកពីរជាអំពូល LED និងថាមពលថ្មប្រើប្រាស់បានពីរម៉ោង ជាមួយនឹងការសាកថ្មមួយពេញប្រើរយៈពេលអស់ 3ម៉ោង។

គួរបញ្ជាក់ផងដែរថា Aibo មានឥរិយាបថ និងការលេងកំសាន្ដដូចគ្នាទៅនឹងឆ្កែនមែនទែនដែរ។ លើសពីនេះទៅទៀត វាអាចសិក្សាស្វែងយល់ពីចំណង់ចំណូលចិត្តរបស់ម្ចាស់ និងធ្វើឲ្យពួកគេសប្បាយរីករាយបានផងដែរ។ ដូចនេះ លោកអ្នកនឹងពុំចាំបាច់ចញ្ចឹមសត្វឆ្កែដែលមានជីវិតទៀតឡើយ ប្រសិនបើមជ្ឈដ្ឋានមិនសមស្រប។

Aibo នឹងត្រូវបានបើកឲ្យ Pre-order សម្រាប់ទីផ្សារប្រទេសជប៉ុននាកំឡុងថ្ងៃទី11 ខែមករា ឆ្នាំ2018 ជាមួយនឹងតម្លៃប្រមាណជា 198,000 yen រឺប្រហែលជា $1,700។

Fu

ខ្មែរណូត

ប្រភព៖ theverge

COMMENTS