បើករថយន្តគៀររថយន្ត Bentley ស៊េរិទំនើបគេ ហើយគ្រាន់តែថ្លៃជួសជុលជាង១ម៉ឺនដុល្លារ តែសំណាងម្ចាស់រថយន្ត Bentley មិនទាសំណង

ចិន៖ បុរសជាអ្នកជំនួញមានទ្រព្យសម្បត្តិច្រើនម្នាក់បានបង្ហាញនូវទឹកចិត្តសប្បុរសរបស់ខ្លួនគួរឲ្យគោរពតាមរយៈការអនុគ្រោះមិនយកប្រាក់សំណងថ្លៃខូចខាតរថយន្តទំនើបរបស់គាត់ ដែលបានបង្កឡើងដោយអ្នកបើបររថយន្តដឹកបេតុងក្រីក្រម្នាក់។ បុរសដែលជាអ្នកជំនួញ និងជាអ្នកមានរូបនេះមានឈ្មោះថា Nguyen Duong ជាជនជាតិវៀតណាម ហើយរថយន្តរបស់គាត់គឺរថយន្តទំនើប ម៉ាក Bentley ដែលមានតម្លៃថ្លៃកប់ពពក។

ក្នុងថ្ងៃកើតហេតុមានរថយន្តដឹកបេតុងមួយគ្រឿងបានបើកមកបុករថយន្តទំនើបរបស់គាត់ឲ្យខូចខាតផ្នែកខាងមុខយ៉ាងខ្លាំង។ ក្រោយកើតហេតុប៉ូលិសបានជួយធ្វើអន្តរាគមន៍ និងសម្រេចឲ្យអ្នកបើករថយន្តដឹក បេតុងត្រូវសងប្រាក់ទៅម្ចាស់រថយន្តទំនើបជាប្រាក់៣០០លានដុង (១៣,២០០ដុល្លារ)។ យ៉ាងណាក្តី អ្នកបើកបររថយន្តដឹក បេតុងបានសូមអង្វរបុរសជាអ្នកមានថា គាត់គ្មានលទ្ធភាពសងប្រាក់នេះគ្រប់ចំនួនទេ រាល់ថ្ងៃគាត់រស់នៅក្នុងជីវភាពក្រីក្រខ្លាំងណាស់។

ដោយមានការអង្វរនេះ ទើបបុរសជាអ្នកមានសម្រេចមិនយកប្រាក់សំណងនេះទេ។ អ្នកប្រើប្រាស់បណ្តាញសង្គម ជាច្រើនបានគោរពទឹកចិត្តសប្បុរសរបស់បុរសជាអ្នកមាននេះជាខ្លាំង៕

ភក្តី

ប្រភព៖ nextshark

COMMENTS