ក្លែងបន្លំពាក់ឯកសណ្ឋានមន្រ្តីអាវុធហត្ថបោកប្រាសលុយប្រជាពលរដ្ឋត្រូវបានចាប់ខ្លួន

ពោធិសាត់៖ ឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ង៉ែត វ៉ុ​ន ភេទ​ប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិពាល​ញែក១ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិសាត់ ខេត្តពោធិសាត់ កាលពី​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ដែលបានក្លាយខ្លួនធ្វើជាមន្ត្រីអាវុធហត្ថដើរឆបោកប្រាក់ប្រជាពលរដ្ឋរឿងរត់ការចូលបម្រើកា​រងារ​ក្របខណ្ឌ​អាវុធហត្ថ។​

តាមប្រភពបានអោយដឹងថា បុរសខាងលើបានប្រើប្រាសសម្លៀកបំពាក់ជាមន្ត្រីអាវុធហត្ថ​ ដើរបោកប្រាសយកលុយប្រជាពលរដ្ឋដែលនៅខេត្តពោធិសាត់មិនតិចទេ ដោយសន្យាថានាំចូលអោយធ្វើការក្នុងក្របខណ្ឌជាមន្រ្តីកងរាជអាវុធហត្ថផងដែរ។ លុះមកដល់ថ្ងៃកើតហេតុខាងលើក៏ត្រូវបាន កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ពោធិសាត់ ធ្វើការចុះឃាត់ខ្លួនភ្លាមៗនៅហាងកាហ្វេ១កន្លែងដែលស្ថិតក្នុងភូមិឃុំខាងលើតែម្តង។

ក្រោយកើតហេតុ ជនសង្ស័ុយត្រូវបានសមត្ថកិច្ច​បញ្ជូនទៅកាន់​បញ្ជាការដ្ឋាន​ក​ង​រាជ​អាវុធហត្ថ ខេត្តពោធិសាត់ដើម្បី​កសាង​សំណុំរឿង​និងបញ្ចូនទៅកាន់តុលាកាកាត់ទោសទៅតាមផ្លូវច្បាប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នេះ៕

COMMENTS