គ្រូពេទ្យជាង៤០នាក់ចំនាយពេលអស់ជាង៣០ម៉ោង ទើបអាចវះកាត់ផ្តាច់កូនភ្លោះដែលមានក្បាលជាប់គ្នាចេញពីគ្នាបាន

ប្រទេសឥណ្ឌា ៖ ដោយសារតែមានកូនភ្លោះមួយចំនួនកើតមកមានរាងកាយជាប់គ្នា ធ្វើអោយក្រុមវេជ្ជបណ្ឌិតស្វែងរកវីធីសាស្រ្ត ដើម្បីផ្តាច់ពេកគេអោយចេញពីគ្នា។ ប្រភពព័ត៌មានរបស់បរទេសមួយបានចុះផ្សាយពីករណីចម្លែកមួយ ដែលគ្រូពេទ្យជាង៤០នាក់បានប្រើពេលអស់ជាង៣០ម៉ោងទើបអាចវះកាត់ផ្តាច់កូនភ្លោះមួយគូរចេញពីគ្នាបាន។ សារព័ត៌មានអន្តរជាតិបានរាយការណ៍ថាវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៅទីក្រុងញ៉ូដេលីប្រទេសឥណ្ឌា ទទួលបានជោគជ័យលើការវះកាត់ក្បាលនៃកូនភ្លោះដែលមានជំងឺកម្រ។ កូនភ្លោះនេះបានកើតនៅក្នុងភូមិមួយនៅរដ្ឋ Odisha ភាគខាងកើត វាមិនមែនជារឿងងាយនោះទេក្នុងការវះកាត់ក្មេងទាំងពីរនេះ ព្រោះតែផ្នែកដែលជាប់គ្នារបស់ពួកគេគឺក្បាល។

គ្រូពេទ្យបានប្រាប់ទៀតថាពួកគេទាំងពីរមានសរសៃឈាម​ និងជាលិកាខួរក្បាលមួយចំនួនរួមគ្នា វាជាកត្តាដែលធ្វើអោយមានការពិបាកខ្លាំងមែនទែនក្នុងការវះកាត់។ វិទ្យាស្ថានវេជ្ជសាស្ត្រវិទ្យាសាស្ត្រវេជ្ជសាស្ត្រឥណ្ឌា All India បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ” កាងារវះកាត់ដ៏ធំនេះនឹងមិនអាចសម្រេចជោគជ័យទៅបាននោះទេ ប្រសិនបើគ្មានក្រុមគ្រូពេទ្យ៤០នាក់ គិលានុបដ្ឋាយិកា២០នាក់ និងបុគ្គលិកពេទ្យជាច្រើនទៀតនោះទេ “។ វេជ្ជបណ្ឌិត Maneeh Singhai ដែលជាគ្រូពេទ្យវះកាត់ម្នាក់បាននិយាយថា “កិច្ចការដែលពិបាកបំផុតបន្ទាប់ពីការវះកាត់បំបែកក្បាលក្មេងទាំងពីរអោយដាច់ពីគ្នានេះ គឺមានរន្ធត់យ៉ាងធំមួយនេះលើក្បាលរបស់ពួកគេ វាបញ្ហាដែលគាត់ត្រូវគិត” ។ តែយ៉ាងគ្រូពេទ្យទាំងអស់បានបញ្ចប់ការងាររបស់ខ្លួនបានយ៉ាងជោគជ័យហើយ កូនភ្លោះនេះមានសុខភាពល្អបន្ទាប់ពីការវះកាត់ប៉ុន្តែពួកគេមិនអាចមានភាពលក្ខណៈពេញលេញដូចមនុស្សទូទៅនោះទេ៕
ប្រភព ៖ sanook

COMMENTS