សាកលវិទ្យាល័យមួយនៅចិននឹងផ្តល់ពិន្ទុពេញដល់និស្សិតធាត់ៗណា ដែលអាចសម្រកទម្ងន់ខ្លួនបានដោយជោគជ័យ

ចិន៖ ការសម្រកទម្ងន់មិនមែនជារឿងងាយនោះទេ ព្រោះថាត្រូវទាមទាឲ្យពេលវេលាគ្រប់គ្រាន់ ថាមពល ការគ្រប់គ្រង់លើបញ្ហាចំណីអាហារ និងការជំរុញទឹកចិត្តខ្លាំងទៀតផង ទើបការសម្រកទម្ងន់ខ្លួនទទួលបានជោគជ័យ។ បើនិយាយពីអត្រាអ្នកមានបញ្ហាធាត់លើសទម្ងន់វិញ ចិនជាប្រទេសមួយដែលសម្បូរទៅដោយអ្នកធាត់លើសទម្ងន់ទាំងមនុស្សចាស់ ជំទង់ និងក្មេង។ ដើម្បីជាការជាជំរុញទឹកចិត្តក្នុងការសម្រក់ទម្ងន់សម្រាប់សុខភាពនោះ សាកលវិទ្យាល័យមួយបានសម្រេចជាផ្លូវការថា សិស្សធាត់ៗណា ដែលអាចសម្រកទង្ងន់បានជោគជ័យនឹងទទួលបានពិន្ទុពេញនៅតាមមុនវិជ្ជាដែលមាននៅក្នុងជំនាញដែលពួកគេកំពុងតែសិក្សា។

សាកលវិទ្យាល័យដែលបង្កើតឲ្យមានកម្មវិធីសិក្សានេះមានឈ្មោះថា Nanjing Agriculture University ស្ថិតនៅក្នុងខេត្ត Jiangsu ភាគខាងត្បូងប្រទេសចិន។ កម្មវិធីសិក្សាថ្មីនេះបានកំណត់ថា ៦០ % នៃពិន្ទុសរុបតាមមុខវិទ្យា (ដែលគេបានកំណត់) គឺបានមកពីការសម្រកទង្ងន់ និង ៤០​ % ទៀងបានមកពីការប្រលង ហើយទម្ងន់ខ្លួនដែលគេបានកំណត់ឲ្យស្រកនោះគឺ ៧% នៃទម្ងន់ខ្លួន។ ក្រោយការដាក់អនុវត្តកម្មវិធីសិក្សាខាងលើនេះ គេសង្កេតឃើញមានសិស្សដែលធាត់ៗជាច្រើននាក់បានព្យាយាម សម្រកទម្ងន់របស់ពួកគេប្រកបដោយជោគជ័យ៕

ភក្តី

ប្រភព៖ thecoverage

COMMENTS