ចំនួនមហាសេដ្ឋីនៅចិននិងឥណ្ឌាបានកើនឡើងច្រើនជាងអាមេរិក ដែលស្មើ ៧៥% នៃចំនួនមហាសេដ្ឋីលើពិភពលោក

ការសិក្សាមួយបានរកឃើញថា បើគិតមកទល់នឹងឆ្នាំ២០១៧នេះ មានចំនួនមហាសេដ្ឋីជាច្រើននាក់បានកើនឡើងនៅលើពិភពលោក ហើយក្នុងនោះមហាសេដ្ឋីនៅក្នុងតំបន់អាស៊ីមានចំនួនច្រើនជាងមហាសេដ្ឋីនៅក្នុងសហរដ្ឋអាមេរិក ដែលកាលពីពេលកន្លងទៅនេះមានតែអាមេរិកទេ ដែលមានចំនួនមហាសេដ្ឋីច្រើនជាងគេ។ ការសិក្សានេះបានធ្វើឡើងដោយស្ថាប័នហិរញ្ញវត្ថុ UBS និងក្រុមហ៊ុនសវនកម្មលើពិភពលោក PricewaterhouseCoopers ដែលបានសិក្សាយ៉ាងល្អិតល្អន់ទៅលើចំនួនទឹកប្រាក់ កំណើនទឹកប្រាក់ និងកំណើនចំនួនមហាសេដ្ឋីនៅជុំវិញពិភពលោក។

លទ្ធផលនៃការសិក្សាបានបង្ហាញថា ក្នុងឆ្នាំ២០១៧នេះទឹកប្រាក់សរុបរបស់មហាសេដ្ឋីទាំងអស់នៅលើពិភពលោកបានកើនចំនួន១៧% ធ្វើឲ្យចំនួនទឹកប្រាក់កើនដល់៦លានលានដុល្លារ បើធៀបទៅនឹងឆ្នាំ២០១៦។ ហើយក្នុងនោះមហាសេដ្ឋីនៅក្នុងសហរដ្ឋអាមេរិកគ្រប់គ្រង់ទឹកប្រាក់ចំនួន ២,៨លានលានដុល្លារ។ បើគិតពីចំនួនមហាសេដ្ឋីវិញនៅក្នុងសហរដ្ឋអាមេរិកវិញគឺបានកើនចំនួន​២៥នាក់ និងមានចំនួនសរុប៥៦៣នាក់ ហើយនៅក្នុងប្រទេសចិន និងឥណ្ឌាវិញ ចំនួនមហាសេដ្ឋីបានកើនឡើង១១៧នាក់ និងមានចំនួនសរុប៦៣៧នាក់ បើគិតត្រឹមចុងឆ្នាំ២០១៧នេះ។ តួលេខបានបង្ហាញថា ប្រទេសចិន និងឥណ្ឌាមានចំនួនមហាសេដ្ឋីច្រើនជាងអាមេរិក ហើយបើគិតជាភាគរយវិញគឺស្មើនឹង៧៥% នៃចំនួនមហាសេដ្ឋីសរុបជុំវិញពិភពលោក៕

ភក្តី

ប្រភព៖ nextshark

COMMENTS