ឈ្លោះគ្នាជាមួយប្រពន្ធរហូតដល់ទាញកន្ត្រៃចាក់សម្លាប់ប្រពន្ធនិងខ្លួនឯងតែមិនស្លាប់បែរបួសធ្ងន់ទាំង២

កណ្តាល៖ មានករណី​ហិង្សា​ក្នុង​គ្រួសារមួយ​បានកើតឡើងដោយបុរសម្នាក់ផឹកស្រា​ស្រវឹង មកដល់ផ្ទះ​រករឿង​ប្រពន្ធ ទាញ​កន្ត្រៃ​ចាក់​សម្លាប់ប្រពន្ឋតែមិនស្លាប់ រួចចាក់​ខ្លួនឯង រងរបួសធ្ងន់ នៅថ្ងៃ ទី៣០ ខែតុលា​ ឆ្នាំ២០១៧ ​ក្នុងភូមិ​ព្រែក​តាន​ប់​ឃុំ​កំពង់ស្វាយ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

សមត្ថកិច្ចបានអោយដឹងថា ក្នងថ្ងៃកើតហេតុខាងលើនេះមានអំពើរហិង្សាក្នុងគ្រួសារមួយបានកើតឡើងរវាងប្តីប្រពន្ធដោយជនសង្ស័យជាប្តីមានឈ្មោះ ​សេក​​ ចាន់​សូរិយា​ ភេទ​ប្រុស ​អាយុ៣៥ឆ្នាំ ​ជនជាតិខ្មែរ​​ មុខរបរ​បើកបរ​រថយន្ត ​មាន​ទីលំនៅ​ភូមិ​ព្រែក​តា​នប់​ ឃុំ កំពង់ស្វាយ ​ស្រុក​កៀនស្វាយ ​ខេត្តកណ្តាល​ រីឯជនរងគ្រោះ​ត្រូវជា​ប្រពន្ធ​ឈ្មោះ​ស៊ឹម ស្រី​ប៉ុច​ ភេទ​ស្រី​ អាយុ២៨ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​កសិករ រស់នៅភូមិឃុំជាមួយគ្នា ក្នុងថ្ងៃកើតហេតុនោះដែលជនសង្ស័យជាប្តីបានមកដលផ្ទះក្នុងស្ថានភាពស្រវឹងជោគជាំរួចក៏លឺទាស់ពាក្យសម្តីគ្នាជាមួយប្រពន្ធរហូតបណ្តាលអោយកើតជាអំពើរហិង្សាដោយជនសង្ស័យជាប្តីបានយក​កន្ត្រៃ​ចាក់ទៅលើ​ជនរងគ្រោះ​ចំនួន​មួយ​កន្ត្រៃ​ចំ​ដើម​ដោះ​ខាងឆ្វេង​បណ្តាលអោយមាន​របួស​ចេញឈាម​ហើយ​ជនសង្ស័យ​ក៏បាន​ចាក់​ខ្លួនឯង​ចំនួន​មួយ​កន្ត្រៃ​ដែរ ចំ​ដើមទ្រូង​ខាងឆ្វេងមិនស្លាប់តែបណ្តាលអោយរង់របួសធ្ងន់ទាំង២។

ក្រោយកើតហេតុ ជនរងគ្រោះនិងជនសង្ស័យត្រូវបានក្រុមគ្រួសារយកទៅមន្ទីពេទ្យព្យាបាលរៀងៗខ្លួន តែជនសង្ស័យត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួនដោយរក្សាទុកនៅក្នុងមណ្ឌលសុខភាពឃុំកំពង់ស្វាយនៅឡើយដើម្បីដោះស្រាយបន្ត៕

COMMENTS