ខ្ចីម៉ូតូឪពុកជិះចេះតែយកទៅបង្ហោះ ឪពុកមិនឱ្យខ្លាចបង្ហោះមានគ្រោះថ្នាក់ ខឹងពេកទាញពូថៅកាប់ម៉ូតូខូច៣គ្រឿង ចុងក្រោយជាប់ខ្នោះ

ខេត្តកណ្តាល៖ យុវជនម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយវាយបំផ្លាញទ្រព្យសម្បត្តិនៅក្នុងគ្រួសារ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩ និង២០នាទីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅភូមិឬស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ កូនអកត្តញ្ញូរូបនោះមានឈ្មោះ សន បូរី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ចំណែកឯជនរងគ្រោះជាឪពុកមានឈ្មោះ សន ច្រូច ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

វត្តុតាងដកហូតបានរួមមាន ពូថៅដៃ០១ ផ្លែដែកដងឈើមានប្រវែង០.៣៥ ម៉ែត្រ។ សម្ភារៈខូចខាតមានម៉ូតូចំនួន០៣​គ្រឿង៖ ទី១-ម៉ូតូម៉ាកគុបជ្រុងបែកកុងទ័រ និងចង្កៀងមុខ ទី២-ម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ បែកកុងទ័រ និងបែកក្បាំងមុខ និងទី៣-ម៉ូតូម៉ាកហុងដាសេ១២៥ សេរីឆ្នាំ២០១១ ពណ៌ខ្មៅ បែកកុងទ័រ ចង្កៀងមុខក្បាំងមុខនិងស្តុបមុខ។

ប្រភពព័ត៌មានបានឲ្យដឹងថា នោវេលាកើតហេតុខាងលើ ជនសង្ស័យជាកូនបានទាយកម៉ូូតូទៅជិះលេងទាត់បាល់ តែជនរងគ្រោះជាឪពុកមិនអោយ ព្រោះខ្លាចជិះម៉ូតូបង្ហោះមានគ្រោះថ្នាក់ ក្រោយពេលជនរងគ្រោះហាមមិនអោយយកម៉ូតូជិះ​ ជនសង្ស័យជាកូនបានខឹង ហើយបានយកពូថៅដៃមកវាយម៉ូតូទាំង០៣គ្រឿង ដែលទុកនៅក្រោ មផ្ទះបណ្ដាលអោយខូចខាតដូចបានរៀបរាប់ខាងលើ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានគេចខ្លួនបាត់។ ករណីខាងលើនេះប៉ុស្តិ៍នគរបាលរដ្នបាលឈើទាលបានចុះដល់កន្លែងកើតហេតុនិងស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង១៥.៣០នាទីក្នុងថ្ងៃ-ខែ-ឆ្នាំដដែលរួចបញ្ជូនខ្លួនរួមទាំងវត្តុតាងទៅផ្នែកជំនាញធ្វើទៅតាមនីតិវិធី ៕

COMMENTS