ហៅមកនិយាយគ្នាបន្តិច ហើយចាប់ក្មេងស្រីផ្តួលនឹងដីរំលោភរហូតបានសម្រេច

ខេត្តក្រចេះ៖ កាលពីយប់​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ មានករណីរំលោភសេពសន្ថវៈមួយបានកើតឡើងទៅលើក្មេងស្រីម្នាក់ ដែលហេតុការណ៍នេះស្ថិតក្នុងភូមិថ្ពង​ក្រៅ ឃុំ​ស្នួល​ស្រុក​ស្នួល ខេត្តក្រចេះ។

តាមប្រភពបានអោយដឹងថា នៅក្នុងថ្ងៃកើតហេតុខាងលើ ជនសង្ស័យមានឈ្មោះ តៅ ពៅ អាយុ៣២ឆ្នាំ ដែលមានទីលំនៅក្នុង​ ភូមិ​ជំ​ពូ​ង ឃុំ​ស្នួល​ស្រុក ស្នួល​ខេត្តក្រចេះ បានហៅជនរងគ្រោះឈ្មោះ ធ.ន.ច អាយុ១៣ឆ្នាំ ជាអ្នករស់នៅភូមិឃុំជាមួយគ្នា ដែលកំពុងដើរលេងក្នុងវត្ត ធម្មយុត្តិ នោះមកនិយាយគ្នាបន្តិចដោយមានរឿងមួយចំនួនចង់ប្រាប់ ដោយហេតុជនរងគ្រោះគិតថាជាអ្នកស្គាល់គ្នាខ្លួនក៏ដើរតាមជនសង្ស័យមកនិយាយគ្នា ពេលនោះជនសង្ស័យបាននាំជនរងគ្រោះមកដល់ក្បែរចេតីយមួយ ដែលគ្មានមនុស្សរួចហើយជនសង្ស័យក៏បានធ្វើសកម្មភាពដោយផ្តួលជនរងគ្រោះទៅលើដីហើយរំលោភរហូតបានសំរេច។

ក្រោយកើតហេតុ ជនសង្ស័យបានរត់គេចខ្លួន ប៉ុន្តែដោយសាជនរងគ្រោះនិងក្រុមគ្រួសារបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចទាន់ពេលក៏ឃាត់ខ្លួនជនសង្ស័យបានរួចឃុំខ្លួនដើម្បី​កសាង​សំណុំរឿង​បញ្ជូន​មកកាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

COMMENTS