បែកធ្លាយរូបភាពគំរូរបស់ Galaxy S9 !! សង្ស័យតែគ្មានរន្ធដោតកាសដែរហើយ ឯកាមេរ៉ាវិញ…

ជាការពិតណាស់ ប្រមាណជា 1ខែទៀតប៉ុណ្ណោះ ឆ្នាំ2017 នឹងត្រូវបានកន្លងហួសទៅហើយ ចំណែកឯស្មាតហ្វូនកំពូលសម្រាប់ឆ្នាំថ្មី ក៏បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ផ្ដល់ជូនដល់អតិថិជនផងដែរ។ ដោយឡែក ជារៀងរាល់ឆ្នាំ មហាព្រឹត្តិការណ៍ Mobile World Congress នឹងត្រូវបានធ្វើឡើង ហើយក្រុមហ៊ុនផលិតស្មាតហ្វូនធំៗមួយចំនួនក៏ចូលរួមដាក់តាំងបង្ហាញផលិតផលខ្លួនដែរ។

សម្រាប់កំពូលស្មាតហ្វូន Galaxy S9 បាននឹងកំពុងឈរលើទីតាំងដ៏ក្ដៅគគុកក្នុងឧស្សាហកម្មស្មាតហ្វូន។ មិនតែប៉ុណ្ណោះ សំណួរជាច្រើនបានចោទឡើងដែរថា “តើក្រុមហ៊ុន Samsung នឹងផ្លាស់ប្ដូររចនាបទដែរ រឺទេ? តើ sensor ស្កេនស្នាមក្រយ៉ៅដៃនឹងត្រូវបានផ្លាស់ប្ដូរ រឺលុបបំបាត់ទេ? ចុះរន្ធដោតកាស?” វានៅតែជាចម្ងល់របស់អតិថិជន។

យោងតាមប្រភពពីប្រទេសចិន និងគេហទំព័រ TechDroider យើងទទួលបានពត៌មានមួយចំនួនទាក់ទងទៅនឹងកំពូលស្មាតហ្វូន Galaxy S9 និង S9+ ហើយ។ ប្រភពដដែលបានបញ្ជាក់ថា ក្រុមហ៊ុន Samsung បាននឹងកំពុងធ្វើការលើការពង្រឹងមុខងារស្កេនមុខឲ្យមានប្រសិទ្ធភាពខ្ពស់ជាងមុន ជាមួយនឹងបច្ចេកវិទ្យា 3D ផងដែរ។ ចំពោះមុខងារ depth-sensing ដែលប្រើប្រាស់សម្រាប់ស្កេនមុខ ក៏ត្រូវបានដាក់បញ្ចូលទៅក្នុងមុខងារស្កេនភ្នែក Iris scanner ដែរ។

គួរបញ្ជាក់ផងដែរថា សម្រាប់ sensor ស្កេនស្នាមក្រយ៉ៅដៃបង្កប់ក្នុងអេក្រង់ ត្រូវបានអតិថិជនជាច្រើនជឿជាក់ថា នឹងបំពាក់លើកំពូលស្មាតហ្វូន Galaxy S9។ ប៉ុន្ដែប្រភពដដែលបានបន្ដថា ក្រុមហ៊ុន Samsung កំពុងជួបនឹងបញ្ហាបន្ដិចបន្ទួចលើបច្ចេកវិទ្យានេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ កំពូលស្មាតហ្វូន Galaxy S9 នឹងមិនមានរន្ធដោតកាសទៀតទេ ហើយអតិថិជនជាច្រើនកំពុងសម្ដែងការមិនពេញចិត្តសម្រាប់ការសម្រេចធ្វើបែបនេះ។

ទាក់ទងទៅនឹងកាមេរ៉ាវិញ ក្រុមហ៊ុន Samsung នឹងបំពាក់កាមេរ៉ាភ្លោះទាំងមុខទាំងក្រោយតែម្ដងសម្រាប់ Galaxy S9 ដោយខាងមុខមានទំហំ 12MP និងខាងក្រោយមានទំហំ 16MP។ សម្រាប់កាមេរ៉ាភ្លោះនាផ្នែកខាងក្រោយ មានមួយគឺជាប្រភេទ Telephoto ដូចគ្នាទៅនឹង Galaxy Note 8 ដែរ។

Fu

ខ្មែរណូត

ប្រភព៖ phonearena

COMMENTS