រថយន្តហាយលែនឌឺបុកជាមួយរថយន្តដឹកខ្សាច់ បណ្តាលឲ្យរបួសមនុស្ស២នាក់

ខេត្តព្រះសីហនុ៖​ គ្រោះថ្នាក់ចរាចរណ៍​មួយបានកើតឡើងរវាងរថយន្ត ហាយលែនឌឺ ពណ៌ទឹកប្រាក់១គ្រឿង បុកគ្នាជាមួយរថយន្តដឹកខ្សាច់ធុនធំ១គ្រឿង បណ្តាលអោយរងរបួសមនុស្ស២នាក់ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១ និង២៥នាទីនៅថ្ងៃ ទី៣០ ខែតុលា ឆ្នាំ២០១៧ ស្ថិតលើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​១៦១-១៦២ ស្ថិត​នៅ​ក្នុង​ភូមិ​/ឃុំតានៃ​ ស្រុក​ព្រៃនប់​​ ខេត្ត​ព្រះសីហនុ។

ប្រភព​បានអោយដឹងថា មុនពេលកើតហេតុមានរថយន្តម៉ាក ហាយលែនឌឺ​ ពណ៌ទឹកប្រាក់១គ្រឿងបើកបរពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញនោះបានធ្វើការបើកបរវ៉ាប្រជែងរថយន្តផ្សេងទៀត ដើម្បីបន្តដំណើរទៅមុខតែបែជាជ្រុលចង្កូតទៅបុកជាមួយរថយន្តដឹកខ្សាច់ធុនធំ១គ្រឿងធ្វើដំណើរបញ្រ្ចាសផ្លូវគ្នានោះពេញទំហឹងបង្ករអោយមានការភ្ញាក់ផ្អើលតែម្តង ក្នុងហេតុការណ៍នេះភាគីខាងរថយន្ត ហាយលែនឌើ ដែលជាអ្នកបើកបរ និងម្នាក់ទៀតជាអ្នករួមដំណើររងរបួសផងដែរ។

ក្រោយកើតហេតុនាក់របួសទាំងពីត្រូវបានបញ្ចូនទៅមន្ទីពេទ្យ រីឯអ្នកបើកបររថយន្តដឹកខ្សាច់ធុនធំគេចខ្លួនបាត់ស្រមោល៕

COMMENTS