អាសូរណាស់! សុខចិត្តធ្វើការទាំងឈឺមិនហ៊ានទៅពេទ្យទេ ចុងក្រោយដេកស្លាប់ក្នុងបន្ទប់ម្នាក់ឯងអត់មានអ្នកដឹង

រាជធានីភ្នំពេញ៖ នារីកម្មការនីរោងចក្រម្នាក់ខ្យល់គដេកស្លាប់នៅក្នុងបន្ទប់ជួលតែម្នាក់ឯងបង្កឲ្យមានការភ្ញាក់ផ្អើល ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១ និង៣០នាទីយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចបន្ទប់ជួលជាន់ទី១ ផ្លូវបេតុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នារីរងគ្រោះមានឈ្មោះ ង៉ែត ចន្ថា អាយុ២៦ឆ្នាំ មុខរបរកម្មការនីរោងចក្រកាត់ដេរ ស្នាក់នៅបន្ទប់ជួលជាន់ទី១ នៅទីតាំងខាងលើ និងមានស្រុកកំណើតភូមិស្រែរោង ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុនារីរងគ្រោះធ្លាប់ប្រាប់អ្នកស្នាក់នៅបន្ទប់ជិះខាងថា គាត់មិនសូវស្រួលខ្លួន ហើយខំប្រឹងធ្វើការទាំងឈឺមិនហ៊ានឈប់ទៅមន្ទីរពេទ្យទេ សុខចិត្តទ្រាំចាំដល់ថ្ងៃឈប់សម្រាកទៅស្រុកតែម្តង។ លុះដល់ថ្ងៃកើតហេតុអ្នកជិតខាងបាត់មិនឃើញនារីរងគ្រោះក៏បាននាំគ្នាទៅគោះទ្វាបន្ទប់ហៅ តែមិនឮសំលេងឆ្លើយតបមកវិញសោះ ទើបពួកគាត់នាំគ្នាចុះទៅហៅម្ចាស់ផ្ទះឲ្យមកបើកទ្វាបន្ទប់ចូលមើលក៏ប្រទះឃើញនារីរងគ្រោះដេកស្លាប់តែម្នាក់ឯងមិនដឹងតាំងពីពេលណាតែម្តង។

ក្រោយបង្ករភ្ញាក់ផ្អើម្ចាស់ផ្ទះបានមកប្តឹងសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញចុះទៅពិនិត្យសពខាងលើឃើញថាស្ត្រីខាងលើស្លាប់ដោយសារខ្យល់គហើយបានទំនាក់ទំនងក្រុមក្រួសារយកសពទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

COMMENTS