អំពើល្អមិនសាបសូន្យ! ឧកញ៉ា ទៀ វិចិត្រ ជូនថវិកាដល់លោកយាយចាស់ជរា២នាក់បងប្អូន ទុកទៅវត្តអារាមថ្ងៃកាន់បិណ្ឌ (មានវីដេអូ)

មហាជនជាច្រើនប្រហែលជាស្គាល់ឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន GTVC speed boat ដែលតែងតែធ្វើនូវអំពើសប្បុរសធម៌ជាច្រើនជាទង្វើគំរូនៃសង្គម។ ដោយសារតែរាល់ពេលធ្វើដំណើរទៅណាមកណាម្តងឲ្យតែឃើញបងប្អូនប្រជាពលរដ្ឋជួបទុក្ខលំបាក លោកឧកញ៉ាតែងតែជួយដូចជាការផ្តល់ថវិការ ឬក៏ជួយម៉ៅទិញម្ហូបអាហារ ដែលបងប្អូនប្រជាពលរដ្ឋលក់តាមផ្លូវទាំងអស់តែម្តង។ ហើយកាលពីពេលថ្មីៗនេះ លោកឧកញ៉ា បានជួយជាថវិកាដល់លោកយាយ២នាក់បងប្អូនដែលមានមុខរបរទូលលក់បន្លែដើម្បីចិញ្ចឹមជីវិត ដោយមានចិត្តអាណិតអាសូរ ឧកញ៉ា ទៀ វិចិត្រ បានជួយទិញបន្លែពីលោកយាយទាំងអស់ ថែមទាំងជូនថវិកាដល់លោកយាយសម្រាប់ថ្ងៃបុណ្យភ្ជុំបិណ្ឌ៕

រៀនសណ្តោសដល់មនុស្សដែលក្រខ្សត់អត់មានទីពឹង រៀនទប់កំហឹងនឹងរឿងទាំងឡាយណាដែលមិនបានដូចចិត្ត …៚ ទៀ វិចិត្រ

Posted by ទៀ វិចិត្រ TEA VICHET on Monday, 1 October 2018