សម្រេចយ៉ាងណា? ខាងប្រុសថាជាការព្រមព្រៀង តែខាងស្រីថាខាងប្រុសចាប់រំលោភ និងទាមទារសំណងព្រហ្មចារីយ៍ជាដាច់ខាត

ភ្នំពេញ៖ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសម្នាក់ក្រោយពីទទួលបានពាក្យបណ្តឹងពីនារីម្នាក់ថាជនសង្ស័យរូបនោះបានប្រើប្រាស់កាំបិតគម្រាមសម្លាប់នាង និងចាប់រំលោភនាងបានសម្រេចរហូតដល់ទៅ២ដង តែត្រូវបុរសជាជនសង្ស័យថាជាការព្រមព្រៀង។ ដែលការឃាត់ខ្លួននេះបានធ្វើឡើងនៅចំណុចផ្លូវលំភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

បើតាមសម្តីនារីរងគ្រោះបានអោយដឹងថា នាងបានមកធ្វើការជាអ្នកជួយលក់គ្រឿងក្លែមនៅផ្ទះកើតហេតុដែលជាផ្ទះរបស់បងប្អូនជនសង្ស័យបានជាង១ខែមកហើយ លុះមកដល់យប់កើតហេតុ ជនសង្ស័យបានចូលទៅកន្លែងដែលនាងដេក គម្រាមនាងមិនអោយស្រែក ប្រសិនបើស្រែកគេនឹងសម្លាប់ចោល ហើយបានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើរូបនាងបានសម្រេចម្តង រហូតមកដល់វេលាម៉ោងប្រមាណ១រំលងអាធ្រាត ជនសង្ស័យបានរំលោភនាងបានសម្រេចម្តងទៀតដោយនាងមិនអាចស្រែកបានឡើងព្រោះនៅក្នុងផ្ទះគេចាក់សោរបិទជិត ព្រឹកឡើងទើបនាងរត់ទៅប្រាប់បងប្អូនជីដូនមួយអោយជូនទៅប្តឹងសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យតែម្តង។ ជនសង្ស័យខាងលើមានឈ្មោះ សារ៉ុន តារា ភេទប្រុស អាយុ២៣ឆ្នាំ ជាអ្នកជួយលក់គ្រឿងក្លែមនៅផ្ទះកើតហេតុជាមួយជនរងគ្រោះដែរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ករណីនេះមិនមែនជាករណីរំលោភនោះទេ ដោយគេនិងនារីរងគ្រោះរូបនោះបានព្រមព្រៀងដេកជាមួយគ្នា​ តែភាគីខាងនារីនៅតែប្រកាន់គោលជំហរអោយសមត្ថកិច្ចចាត់ការជនសង្ស័យតាមផ្លូវច្បាប់ និងទាមទារសំណងថ្លៃព្រហ្មចារីយ៍ចំនួន១មុឺនដុល្លារ៕

COMMENTS