ហួសចិត្ត ! ម្ចាស់ឆ្កែមួយក្បាលដែលត្រូវបានរថយន្តបុកងាប់បាននិយាយថាប្រាក់មិនសំខាន់ៗគាត់ចង់បានពាក្យសុំទោស ក្រោយគាត់បានទាមទារសំណងពីគេដល់ទៅ៥០០០យ័ន

ប្រទេសចិន ៖ មនុស្សភាគច្រើនក្នុងសម័យនេះចូលចិត្តសត្វចិញ្ចឹម ពួកគេបានចិញ្ចឹមនិងទុកសត្វចិញ្ចឹមរបស់ខ្លួនដូចជាសមាជិកម្នាក់នៅក្នុងផ្ទះរបស់ពួកគេដែរ។ ប្រភពព័ត៌មានចិនបានរាយការណ៍ពីករណីដ៏ហួសចិត្តមួយ ដែលរថយន្តបើកទំនិញមួយបានបើកបុកឆ្កែមួយក្បាលហើយត្រូវម្ចាស់ឆ្កែទាមទារសំណងដល់ទៅ៥០០០យ័ន។ ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងទីក្រុង Chizhou តំបន់ស្វយ័តក្វាងស៊ីចុង ប្រទេសចិន ជំលោះនៃការទាមទារសំណងមួយបានកើតឡើងបន្ទាប់ពីឆ្កែមួយក្បាលត្រូវបានរថយន្តដឹកទំនិញបុកងាប់។ ម្ចាស់ឆ្កែនេះបានទាមទារអោយអ្នកបើករថយន្តសងជាប្រាក់មកគាត់ចំនួន៥០០០យ័ន ដោយអះអាងថាឆ្កែនេះគាត់ទិញមកក្នុងតម្លៃដល់ទៅ ៣០០០យ័នទៅហើយគាត់ក៏បានចិញ្ចឹមវាអស់ពីឆ្នាំមកហើយ។

គាត់បន្តថានៅពេលប្រពន្ធបោះធំហើយត្រូវបានប្រាក់ប្រពន្ធគាត់សុំអោយគាត់លក់ដើម្បីយកប្រាក់មកប្រើប្រាស់គាត់នៅមិនព្រមលក់ផង វាសមរម្យបំផុតហើយដែលគាត់ត្រូវទាម​ទា​រប្រាក់ចំនួនប៉ុណ្ណោះនោះ។ តែអ្នកបើករថយន្តបដិសេធមិនព្រមអោយព្រោះវាជាចំនួនដ៏ច្រើនពេក គាត់យល់ព្រមសងតែ២០០យ័នតែប៉ុណ្ណោះដោយសារតែវាមិនមែនជាកំហុសរបស់គាត់ទាំងស្រុងនោះទេ។ គាត់បានប្រាប់ថាសត្វ​​​ឆ្កែពីរក្បាលនោះបានរត់ប្រខាំគ្នានៅពេញផ្លូវ ខណៈពេលដែលរថយន្តគាត់មកដល់កៀកទៅហើយទើបគាត់បានឃើញ។ ឆ្កែមួយក្បាលទៀតក៏បានរត់ចេញបាត់សល់តែមួយក្បាលនៅចំកណ្តាលផ្លូវដោយទប់ហ្រ្វាំងមិនជាប់រថយន្តក៏ជ្រុលទៅបុកវាងាប់។ ការចរចាអស់រយៈពេលយ៉ាងយូតែមើលទៅនៅតែមិនមានលទ្ធផលរហូតទល់តែដល់ពេលសមត្ថកិច្ចមកដល់ទើបអាចសម្រេចបាន សមត្ថកិច្ចបានតម្រូវអោយអ្នកបើករថយន្តសង៥០០ទៅកាន់ម្ចាស់ឆ្កែ។ ក្រោយពីសម្រេចយល់ព្រមទាំងពីរភាគីហើយ បុរសជាម្ចាស់ឆ្កែបាននិយាយឡើងថា “ការពិតទៅប្រាក់មិនសំខាន់នោះទេ តែអ្វីដែលសំខាន់គាត់ចង់អោយបុរសអ្នកបើករថយន្តធ្វើការសុំទោសមិនមែនសុំទោសគាត់ទេ គឺសុំទោសសាកសពឆ្កែដែលត្រូវបានបុកនោះ”។ ចុងក្រោយអ្នកបើករថយន្តក៏សងប្រាក់៥០០យ័ន និង ធ្វើការអោនសុំទោសដល់សាកសពឆ្កែនោះ ដើម្បីបញ្ចប់រឿង៕
ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖

ប្រភព ៖ sanook

COMMENTS