កន្លែងបូជាព្រះរាជ្យសពអតីតព្រះមហារក្សត្រថៃនឹងបើកឲ្យសាធារណៈជនចូលទស្សនាចាប់ពីថៃទី២ ខែវិច្ឆកាខាងមុខនេះ

ពិធីបូជាព្រះរាជ្យសពរបស់អតីតព្រះមហាក្សត្រថៃគឺព្រះអង្គម្ចាស់ ភូមិវិបុល អាប់ឌុលយ៉ាឌេត បានបញ្ចប់រួចរាល់ ហើយ និងមកដល់ពេលនេះក្រុមការងារព្រះរាជវាំងបានបើកឲ្យមានការចូលទស្សនាជុំវិញកន្លែងបូជាព្រះរាជសព សម្រាប់ភ្ញៀវទេសចរណ៍ និងសាធារណជនថៃទូទៅហើយ។ កន្លែងបូជាព្រះរាជសពត្រូវបានគេចាត់ទុកជា ឋានសួគ៌របស់ព្រះមហាក្សត្រ និងត្រូវបានគេរៀបចំយ៉ាងប្រណិតបំផុត។ ដើម្បីផ្តល់ឱកាសឲ្យមហាជនទូទៅបាន ទស្សនាដោយផ្ទាល់នូវរចនាសម្ព័ន្ធដ៏ប្រណិតមួយនេះ និងដើម្បីបានដឹងពីវប្បធម៌ថៃឲ្យកាន់តែច្បាស់បន្ថែមទៀតនោះ ទើបក្រុមការងាររបស់ព្រះរាជរាំងបានបើកឲ្យមានការចូលទស្សនាជុំវិញកន្លែងបូជាព្រះរាជសព។ ខាងក្រោមនេះ ជាលក្ខខ័ណ្ឌមួយចំនួនសម្រាប់អ្នកចូលទស្សទាគួរស្វែងយល៖

+ ម៉ោងនិងពេលសម្រាប់ការចូលទស្សនាគឺចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ១០ យប់ និងចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា
+ មនុស្សចំនួន ៥ ០០០ នាក់នឹងត្រូវអនុញ្ញាតឲ្យចូលទស្សនាម្តង ហើយក្នុងការទស្សនាម្តងគឺមានរយៈពេល​​មួយម៉ោងតែប៉ុណ្ណោះ ដើម្បីទុកពេលឲ្យអ្នកផ្សេងទៀតបានចូលទស្សនាផង
+ ក្នុងមួយថ្ងៃគេបានបែងចែកកំណត់ឲ្យមានភ្ញៀវចូលទស្សនាដូចជា ជនបរទេសចំនួន ៨ ០០០ នាក់, ព្រះសង្ឃ ៥០០ អង្គ, ជនពិការ ៥០០ នាក់, សិស្សជនជាតិថៃ ១៥ ០០០ នាក់ និងប្រជាជនថៃទូទៅចំនួន ៨០ ០០០ នាក់
+ អ្នកចូលទស្សនាទាំងអស់ត្រូវស្លៀកពាក់ឲ្យបានត្រឹមត្រូវ និងមិនត្រូវស្លៀកពាក់បែបសិចស៊ីឡើយ
+ កម្មវីធីបង្ហាញពីវប្បធម៌ថៃនឹងចាប់ផ្ដើមពីម៉ោង ៦ ដល់ម៉ោង ១០ យប់
+ មានច្រកចូលចំនួនប្រាំ ហើយភ្ញៀវបរទេសត្រូវចូលតាមច្រកទ្វារដាច់ដោយឡែកមួយ(ច្រកជិតក្រសួងការពារជាតិ)
+ មានរថយន្តក្រុមសម្រាប់ដឹងជញ្ជូនទៅកាន់កន្លែងបូជាព្រះរាជសពដោយឥតគិតថ្លៃ៕

ភក្តី

ប្រភព៖coconuts

COMMENTS