មានជំងឺប្រចាំកាយ ហើយប្រពន្ធរត់ចោលទៀត តូចចិត្តពេកចង.កសម្លាប់ខ្លួនតែម្តង

ខេត្តបាត់ដំបង៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញធ្វើអត្តឃាតចង.កសម្លាប់ខ្លួននៅលើផ្ទះបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុច​ក្រុមទី០២ ភូមិ​វត្ត​លៀប​ សង្កាត់​ចំការ​សំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនរងគ្រោះមានឈ្មោះ ឈា ច​ន្ធី ភេទ​ប្រុស អាយុ ៥០ ឆ្នាំ រស់នៅ​ចំណុចកើតហេតុ​ខាងលើ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះកើតមានជំងឺប្រចាំកាយ គឺជំងឺអេដស៍ ហើយណាមួយប្រពន្ធរត់ចោលទៀត ដោយតូចចិត្តពេកក៏ធ្វើអត្តឃាតចង.កសម្លាប់ខ្លួនតែម្តង។ ក្រោយកើតហេតុ​កម្លាំង​សមត្ថកិច្ចបាន​​ធ្វើ​កោសល​វិ​ច្ច័​យ​ ហើយបានបញ្ជាក់ថា ជនរងគ្រោះពិតជា​ស្លាប់​ដោយ​ធ្វើអត្តឃាត​ប្រា​ដក​មែន ហើយ​ប្រគល់សាកសព​​អោយសាច់ញាតិ​ទទួល​យកទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

 

COMMENTS