រោងចក្រ គ័ងស៊ុន ទើបបើកបាន២ខែ ស្រាប់តែផ្ទុះឡកម្តៅ រងរបួសមនុស្សជាច្រើន

រាជធានីភ្នំពេញ៖ នៅវេលាម៉ោងជាង៩ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ មានហេតុការណ៍ផ្ទុះឡកម្តៅមួយនៅក្នុងរោងចក្រផលិតសរសៃអំបោះមួយយីហោ “គ័ងស៊ីន” បណ្ដាលឲ្យមនុស្សជាច្រើននាក់រងរបួស ដែលហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមការរាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍ផ្ទុះនោះបានខ្ទាតឡត្រូវរោងចក្រមួយទៀត ដែលមានរបងជាប់គ្នា បណ្តាលឲ្យបាក់ជញ្ចាំង បែកកញ្ចក់ និងរងរបួសកម្មករកំពុងបំពេញការងារជាច្រើននាក់៕

COMMENTS