គ្រួសារយំបោកខ្លួន ពេលគ្រូពេទ្យប្រាប់ថា កូនប្រុសខ្លួនបានស្លាប់ តែពេលធ្វើបុណ្យ ហើយលើកសពដាក់កា្តរមឈូស ស្រាប់តែសពនៅមានដង្ហើម

ប៉េរូ៖ បុរសជនជាតិប៉េរូម្នាក់ត្រូវបានក្រុមវេជ្ជបណ្ឌិតមួយក្រុមប្រកាសជាសាធារណៈថា គាត់បានស្លាប់បាត់បង់ជីវិតហើយ តែនៅពេលលោកអាចារ្យដែលទទួលបន្ទុករៀបចំបុណ្យសព លើកសាកសពដាក់ក្នុងក្តារមឈូស បានរកឃើញថាគាត់នៅមានដង្ហើមនៅឡើយ ហើយបង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងមន្ទីរពេទ្យ​Contingency  ស្ថិតនៅក្នុងទីក្រុង Huanuco នៃប្រទេសប៉េរូ។

ជនរងគ្រោះខាងលើមានឈ្នោះថា Franklin Mandujano Doroteo  អាយុ២៤ឆ្នាំ។ មុនពេលឈានដល់កើតរឿងរ៉ាវ ខាងលើនេះ​ជនរងគ្រោះបានទៅមន្ទីរពេទ្យធ្មេញ ហើយក្រោយមកគាត់បានក្តៅខ្លួនយ៉ាងខ្លាំង និងបានទៅសម្រាក និងព្យាបាលបញ្ហាសុខភាពនៅក្នុងមន្ទីរពេទ្យ ដែលជាទីកន្លែងកើតហេតុខាងលើ។ ក្រុមវេជ្ជបណ្ឌិតនៅក្នុងមន្ទីរពេទ្យខាងលើបានចាក់ថ្នាំស្ពឹកឲ្យជនរងគ្រោះ ដើម្បីបំបាត់ការឈឺចាប់ធ្មេញរបស់គាត់ និងបា​នឲ្យញ៉ាំថ្នាំជាច្រើនទៀត។ ក្រោយមកស្រាប់តែជនរងគ្រោះបានបាត់បង់ស្មារតីអស់រយៈពេលយ៉ាងយូរ ដោយគ្មានមូលហេតុ។

ក្នុងស្ថានភាពនេះក្រុមវេជ្ជបណ្ឌិតបានប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតហើយ ដូចនេះសូមគ្រួសារយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី។ រឿងចៃដន្យបានកើតឡើង ខណៈដែលលោកអាចារ្យបានលើកសាកសពដាក់ក្នុងកា្តរមឈូស គឺគាត់បានរកឃើញថាការពិតជនរងគ្រោះនៅ មានជីវិតនៅឡើយ ហើយជនរងគ្រោះក៏ត្រូវបានគេជួយសង្គ្រោះឲ្យមានជីវិតជាធម្មតាឡើងវិញ៕


ភក្តី

ប្រភព៖ dailymail

COMMENTS