ជួយថែរក្សាផង! វត្តកណ្យាណមិត្ត មានអាយុកាលជិត១០០ឆ្នាំ មានសភាពចាស់ទុ្រឌទ្រោមខ្លាំង ជិតដួលរលំទៅហើយ

ថ្មីៗនេះយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុក Sun Pora បានឲ្យដឹងថា វត្តអារាមមួយមានអាយុកាលជិត១០០ឆ្នាំ កំពុងតែស្ថិតនៅក្នុងសភាពទុ្រឌទ្រោមជាខ្លាំង ដោយជិតដួលរលំទៅហើយ។ ដោយប្រភពដដែលបានសរសេររៀបរាប់ថា៖ “វត្តកណ្យាណមិត្ត ហៅវត្តខ្សាច់ពោយ ដែលមានទីតាំងនៅប្របមាត់ស្ទឹងសង្កែ នាឃុំវត្តគរ ស្រុកនិងខេត្តបាត់ដំបង ត្រូវបានស្នើរសុំកសាងដោយអាចារ្យ ហែម កាលពីខែសីហា ឆ្នាំ១៩២១។ បច្ចុប្បន្នភាពនៃព្រះវិហារនេះកំពុងស្ថិតក្នុងហានិភ័យនៃការដួលរលំ ដោយទទឹងជញ្ជាំងនៃព្រះវិហារទាំងខាងលិច និងខាងកើតកាន់តែប្រះខ្លាំង រហូតធ្វើឱ្យរបៀងបាក់ស្រុត និងផុងចុះក្រោម”។

ក្រោយពីការបង្ហោះបង្ហាញនូវវត្តអារាមមួយនេះ មានសភាពជិតដួលរលំ ធ្វើឲ្យមហាជននៅលើបណ្តាញសង្គម សម្តែងការសោកស្តាយជាខ្លាំង និងមានការសំណូមពរឲ្យស្ថាប័នពាក់ព័ន្ធជួយអភិរក្សថែរក្សាជុសជុល ទុករចនាបទដើម ដោយវត្តអារាមមួយនេះអាយុជិត ១០០ឆ្នាំទៅហើយ៕

ប្រភព៖ Sun Pora