នៅរុស្ស៊ីឥឡូវមានសេវាកម្មជួលយន្ដហោះដើម្បីថតរូបបង្ហោះលើបណ្ដាញសង្គម Instagram អួតពីជីវិតទៀត

តើអ្នកធ្លាប់មានគំនិតចង់អួតពីប្រណីតភាពនៃជីវិតនៅលើបណ្ដាញសង្គម Instagram ទេ? ប្រសិនបើអ្នកធ្លាប់គិត នោះក្រុមហ៊ុនរបស់ប្រទេសរុស្ស៊ីមួយនេះអាចជួយបាន។ ក្រុមហ៊ុននេះមានជំនាញក្នុងការជួលយន្តហោះឯកជនសម្រាប់ការថតរូបបង្ហោះលើបណ្ដាញសង្គម Instagram ឲ្យមនុស្សដែលមិនមានយន្ដហោះផ្ទាល់ខ្លួន។

Private Jet Studio គឺជាក្រុមហ៊ុនមានទីតាំងស្ថិតនៅក្នុងទីក្រុង Moscow ដែលបានប្រែក្លាយយន្តហោះ Gulfstream G650 ឲ្យក្លាយទៅជាស្ទូឌីយោថតរូបមួយ ហើយអាចរកចំណូលបាន។ ដោយឡែក យន្ដហោះនោះមានតម្លៃរហូតដល់ទៅ 65,000,000លានដុល្លារឯណោះ ដូចនេះអាចស្រម៉ៃបានប្រសិនបើអ្នកជាម្ចាស់របស់វា។

គួរបញ្ជាក់ផងដែរថា សម្រាប់តម្លៃនៃការជួលគឺ $240សម្រាប់រយៈពេល 2ម៉ោងដែលមានភ្ជាប់មកជាមួយនឹងអ្នកថតរូបអាជីបម្នាក់ផងដែរ។

Fu

ខ្មែរណូត

ប្រភព៖ petapixel

COMMENTS