វិស្វករផលិត iPhone X របស់ក្រុមហ៊ុន Apple ម្នាក់ត្រូវបានបញ្ឈប់ពីការងារដោយសារតែកូនស្រីខ្លួនបង្ហោះវីដេអូទាក់ទងទៅនឹង iPhone X

កាលពីពេលថ្មីនេះ ក្រុមហ៊ុន Apple បានបញ្ឈប់ការងារវិស្វករម្នាក់ បន្ទាប់ពីកូនស្រីរបស់វិស្វកររូបនោះដែលមានឈ្មោះថា Brooke Amelia Peterson ផលិតវីដេអូមួយដើម្បីបង្ហោះចូលទៅកាន់គេហទំព័រ YouTube។ ទាក់ទងទៅនឹងវីដេអូនេះ គឺមានបង្ហាញពីការចាប់កាន់ iPhone X ដែលក្រុមហ៊ុន Apple ពុំទាន់ប្រកាសចេញលក់ឡើយក្នុងខណៈពេលនោះ។ ក្រោយមកវីដេអូរបស់ Peterson ត្រូវបានរីកសុះសាយពេញបណ្ដាញអ៊ីនថឺណេតតែម្ដង។

បន្ទាប់ពីឪពុកត្រូវបានបញ្ឈប់ពីការងារ Peterson បានថតវីដេអូមួយទៀតដើម្បីពន្យល់ទាក់ទងទៅនឹងមូលហេតុដែលឪពុកខ្លួនត្រូវបានគេបញ្ឈប់ពីការងារ។ នាងបាននិយាយថា ឪពុករបស់នាងបានរំលោភលើច្បាប់របស់ក្រុមហ៊ុន Apple ដោយសារតែនាងបានថតវីដេអូ និងបង្ហាញពីផលិតផលដែលមិនទាន់ប្រកាសចេញ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Apple បានស្នើរសុំឲ្យ Peterson ធ្វើការលុបវីដេអូនោះចោលដែរ ប៉ុន្ដែវាហាក់ដូចជាយឺតពេលហើយព្រោះវីដេអូនោះត្រូវបានរីកសុះសាយពាសពេញបណ្ដាញអ៊ីនថឺណេតទៅហើយ។

Fu

ខ្មែរណូត

ប្រភព៖ news.cgtn

COMMENTS