រន្ធត់ណាស់! រថយន្តបែកដឹកដីកិនម៉ូតូ និងមនុស្សបែកក្បាលធ្លាយខួរស្លាប់ម្នាក់ របួស២នាក់

រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដល់គួរអោយរន្ធត់រវាងរថយន្តបែនដឹកដីបុកម៉ូតូ បណ្តាលអោយបុរសម្នាក់បែកក្បាលធ្លាយខួរស្លាប់នៅនឹងកន្លែងកើតហេតុ ២នាក់ទៀតរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ហេតុបានដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង២០និង១០នាទីយប់ថ្ងៃទី២៩ខែតុលាឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវបំបែកផ្លើងស្តុបទួលពង្រ បណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង1 សង្កាត់ចោមចៅ1 ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ។

បង្ករឡើងដោយរថយន្តម៉ាកបែនដឹកដី ពាក់ស្លាកលេខ 3A 0131ភ្នំពេញ (ក្រោយកើតហេតុរត់គេចខ្លួនបាត់)។ ចំណែកម៉ូតូរងគ្រោះម៉ាក វីវ៉ា ពណ័ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1X-9234។ ជនរងគ្រោះម្នាក់ដែលបានស្លាប់មានឈ្មោះ ចែម ឌីណា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ បើកបរ ស្នាក់នៅផ្ទះជួល ភូមិ ស្រែជំរៅ សង្កាត់ ចោមចៅ2 ខណ្ឌពោធ៍សែនជយ័ មានស្រុកកំណើត នៅបែកពាង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។ ចំណែកអ្នករងរបួសធ្ងន់២នាក់ទៀតឈ្មោះ អូន ធារ៉ា ភេទប្រុសអាយុ 25ឆ្នាំ មានស្រុកកំណើត ភូមិរវាង ឃុំរលាំងគ្រឿង ស្រុកសំរោងទង ខេត្តកំពង់ស្ពី។ ចំណែកម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថារថយន្តនិងម៉ូតូធ្វើដំណើរ ស្របទិសគ្នា រថយន្តមកពី លិចទៅកើត មកដល់កន្លែងកើតហេតុ ម៉ូតូក៏ទាក់ដៃចង្កូតជាមួយម៉ូតូ មួយគ្រឿងទៀត បណ្ដាលអោយម៉ូតូជនរងគ្រោះដួល នៅពេលនោះដោយសារម៉ូតូនៅជិតរថយន្តពេករថយន្តចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅចូលក្រោមរថយន្តកិនជនរងគ្រោះស្លាប់តែម្ដង។

ក្រោយពេលកើតហេតុរថយន្តបើករត់គេចចូលទៅក្នុងឃ្លាំងមួយកន្លែងដែលម្តុំវត្តអង្គតាមិញ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចជំនាញរយកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍រាជធានីភ្នំពេញ រីឯសពសមត្ថកិច្ចប្រគល់ទៅអោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

បក្សីចាំក្រុង

COMMENTS