ស្ពានអាកាសថ្មើរជើងនៅស្តុបរង្វង់មូលនាងគង្ហីងចាប់ផ្តើមសាងសង់ហើយ

រាជធានីភ្នំពេញ៖ ដើម្បីសម្រួលដល់ការធ្វើដំណើរថ្មើរជើងឆ្លងកាត់ទីតាំងភ្លើងស្តុបមិនប៉ះពាល់ចរាចរ និងធានាបានសុវត្ថិភាព រដ្ឋបាលរាជធានីភ្នំពេញសហការជាមួយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC នឹងចាប់ផ្តើមសាងសង់ស្ពានអាកាសថ្មើរជើងនៅជុំវិញស្តុបរង្វង់មូលនាងគង្ហីង ក្នុងខណ្ឌ៧មករា ហើយឥលូវនេះការដ្ឋានសាងសង់ស្ពានថ្មើរជើងនៅរង្វង់មូលនាងគង្ហីង បាននឹងកំពុងដំណើរការសាងសង់ហើយ។ គម្រោងស្ពានថ្មើរជើងនេះ មានប្រវែង ១៩២.៥ម ទទឹង ៣ម កំពស់ពីដី ៥.៥ម និងមានជណ្តើរឡើងចុះចំនួន ៦កន្លែង៕

COMMENTS