ក្រុមជួញដូរគ្រឿងញៀនកំពុងតែប្រើប្រាស់ក្មេងៗ ដើម្បីបន្លំភ្នែកសមត្ថកិច្ច

រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង១០ និង៥៥នាទីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ កំលាំងនគរបាលផ្នែកគ្រឿងញៀនសហការណ៍ជាមួយនឹងប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវរថភ្លើង ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់។

ជនសង្ស័យទី១.ឈ្មោះ ស.ម ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់ម៨នពិតប្រាកដ ស្រុកកំនើតខេត្តកំពង់ស្ពឺ និងជនសង្ស័យទី២.ឈ្មោះ ថ.ស ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ស្រុកកំនើតខេត្តព្រៃវែង។ វត្ថុតាងចាប់យករួមមាន ក្រាមពណ៍សថ្លា(សង្ស័យជាគ្រឿងញៀន) ចំនួន១៣កញ្ចប់តូច។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

COMMENTS