ភ្នំពេញជាប់ក្នុងចំណោមទីក្រុងមិនសូវមានបញ្ហាស្ត្រេស ខណៈហូជីមិញជាប់ជាទីក្រុង ដែលមានបញ្ហាស្រេ្តសខ្លាំង

ស្រ្តេសជាបញ្ហាមួយ ដែលប្រជាជនលើពិភពលោកតែងជួបប្រទះមិនថាពួកគេរស់នៅកន្លែងណានោះទេ ហើយអ្វីដែលខុសគ្នានោះគឺនៅត្រង់កម្រិតនៃភាពស្រេ្តសតែប៉ុណ្ណោះ។ សម្ពាធនៃសង្គមខ្លះបានធ្វើឲ្យប្រជាពលរដ្ឋស្ត្រេសខ្លាំង ខណៈដែលសង្គមខ្លះវិញបានផ្តល់ភាពរីករាយច្រើនទៅកាន់ប្រជាពលរដ្ឋ។ បើយោងតាមកាសិក្សាមួយ ដែលបានធ្វើឡើងដោយក្រុមហ៊ុន Zipjet (dry-cleaning service company) មានមូលដ្ឋានទៅក្នុងទីក្រុងឡុងដ៏នោះបានរកឃើញថា ទីក្រុងភ្នំពេញជាប់ជាទីក្រុង ដែលមិនសូវផ្តល់ភាពស្មុកស្មាញ ឬស្រ្តេសទៅកាន់ប្រជាពលរដ្ឋ (The Least Stressful City ) ទទួលបាន ៩៦ ពិន្ទុ (ពិន្ទុនៃកម្រិតស្ត្រេស) ឈរនៅពីលើទីក្រុងបាំងកកដែលទទួលបាន ១០៤ ពិន្ទុ ខណៈដែលទីក្រុងហូជីមិញជាប់ជាទីក្រុងដែលមានភាពស្មុកស្មាញ ឬស្រ្តេស (The Most stressful City) ទទួលបាន ១០៦ ពិន្ទុ។

ការសិក្សានេះបានសិក្សាផ្អែកទៅលើ ដងស៊ីតេប្រជាជននៅតាមទីក្រុងនីមួយៗ អត្រានៃការអត់ការងារធ្វើ ការធ្វើដំណើរ សុវត្ថិភាព ការបំពុលបរិស្ថាន ចរាចរណ៍ សេវាសង្គម ឥទ្ធិនៃការបញ្ជាទិញ និងចំនួនថ្ងៃដែលមានថ្ងៃរះក្នុងមួយឆ្នាំៗ។ សូមអញ្ជើញប្រិយ មិត្តទស្សនាតារាងលំដាប់ពិន្ទុដែលជាលទ្ធផលនៃការសិក្សាដូចមាននៅក្នុងរូបភាពខាងក្រោមនេះ៖

ភក្តី

ប្រភព៖ coconuts

 

COMMENTS