ចិត្តខ្លាំងមែន! គ្រាន់តែសុីផ្លេសុំផ្លូវគេមិនអែបអោយ ទាញកាំភ្លើងបាញ់ឡើងលើមេឃ៦គ្រាប់ហើយជិះគេចខ្លួនបាត់

ភ្នំពេញ៖ ករណីផ្ទុះអាវុធបង្ករឡើងដោយរថយន្តទំនើប២គ្រឿងដេញបាញ់គ្នាយ៉ាងអនាធិបតេយ្យបង្ករការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៧ ខែតុលា​ ឆ្នាំ២០១៧ នៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

ប្រភពពត៌មានបានអោយដឹងថា រថយន្តទាំង២គ្រឿងបានប្រដេញគ្នាពីចំណុចអង់តែនទួលគោក តាមបណ្តោយផ្លូវ៣៥៥ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចមជ្ឈមណ្ឌលជប៉ុន រថយន្តម៉ាក Lexus 300 ពណ៌ស មិនចាំស្លាកលេខ បានសុីផ្លេសុំផ្លូវពីរថយន្តម៉ាកហ្វត តែរថយន្តហ្វតនោះមិនព្រមអែបផ្លូវអោយទើបធ្វើអោយអ្នកបើកបររថយន្ត  Lexus 300 ខឹងសម្បារទាញកាំភ្លើងបាញ់ឡើងលើចំនួន៦គ្រាប់ហើយបើករត់គេចបាត់ស្រមោលទាំង២រថយន្ត។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើការសាកសួរពត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ និងរកឃើញសំបកគ្រាប់ចំនួន៤គ្រាប់នៅលើថ្នល់៕

COMMENTS