ចុចទូរស័ព្ទបណ្តើរ ដើរឆ្លងផ្លូវបណ្តើរ នឹងទទួលការផាកពិន័យនៅអាមេរិក

អាមេរិក៖ ការដើរឆ្លងថ្នល់បណ្ដើរ និងចុចទូរស័ព្ទបណ្ដើរបានក្លាយទៅជាការប្រព្រឹត្តិបទល្មើលមួយនៅក្នុងទីក្រុង Honolulu រដ្ឋ Hawaii សហរដ្ឋអាមេរិក។ ការសម្រេចបង្កើតឲ្យមានច្បាប់ខាងលើនេះ ត្រូវបានគេធ្វើឡើងក្នុងគោលបំណងរក្សាសុវត្ថិភាពប្រជាពលរដ្ឋទូទៅពីគ្រោះថ្នាក់ចរចណ៍ ដែលអាចកើតមានពេល ដែលពួកគេដើរឆ្លងថ្នល់ដោយមិនប្រុងប្រយ័ត្ន។

ច្បាប់ថ្មីនេះបានចែងថា បើជនណាម្នាក់ដើរឆ្លងថ្នល់បណ្ដើរ និងចុចទូរស័ព្ទបណ្ដើរ ហើយត្រូវបានប៉ូលិសចាប់បានលើកទីមួយ និងត្រូវពិន័យជាប្រាក់ចំនួន៣៥ដុល្លារ ហើយបើជនដដែលនេះត្រូវគេចាប់បានថាបានប្រប្រឹត្តបទល្មើសខាងលើជាលើកទី២ រូបគេនឹងត្រូវពិន័យជាប្រាក់៧៥ដុល្លារ ហើយបើនៅតែមិនរាងចាលទៀតនោះ ការចាប់បានលើកទី៣ និងត្រូវពិន័យជាប្រាក់៩៥ដុល្លារ។

សូមបញ្ជាក់ថានៅក្នុងទីក្រុងខាងលើនេះមានករណីគ្រោះថ្នាក់ចរាណ៍បើកបុកអ្នកឆ្លងថ្នល់ស្លាប់កើតមានជាញឹកញាប់ ហើយតួលេខអ្នកស្លាប់បានកើតឡើងដល់៩% ឬស្មើនឹង ៥,៩៨៧នាក់ក្នុងរយៈពីឆ្នាំ ២០១៥ ដល់ ២០១៦។ ហេតុដូចនេះហើយទើបគេបង្កើតឲ្យមានច្បាប់នេះឡើង៕

ភក្តី

ប្រភព៖ nextshark

COMMENTS