សម័យអិនធើណេតអញ្ចឹងមែន! កូនកំពុងជាប់ក្បាលក្នុងចម្រឹងដែក ឪពុកមិនគិតខំជួយ បែរជាថតរូបបង្ហោះក្នុងបណ្តាញសង្គមទៅវិញ

បច្ចុប្បន្ននេះការថតរូបហើយបង្ហោះក្នុងបណ្តាញសង្គមបានក្លាយទៅជាទម្លាប់មួយសម្រាប់ក្រុមអ្នកប្រើប្រាស់ទូរស័ព្ទទំនើបទៅហើយ រហូតដល់មានអ្នកទោះស្ថិតនៅក្នុងស្ថានភាពដែលលំបាក់ ឬគ្រោះថ្នាក់ក៏នៅតែឆ្លៀតថតរូបផងដែរ។ ជាក់ស្តែងបុរសម្នាក់នេះ គាត់បានថតរូបកូនប្រុសរបស់គាត់ ដែលកំពុងជាប់ក្បាលនៅក្នុងចម្រឹងបង្កាន់ដៃរានហាល និងបង្ហោះក្នុងបណ្តាញសង្គមជាធម្មតា ខណៈដែលឪពុកម្តាយខ្លះវិញបើស្ថិតនៅក្នុងស្ថានភាពដូចបុរសនេះវិញ ប្រាកដជាភ័យស្លន់ស្លោ ខំជួយកូនជាមិនខាន។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Fujian ប្រទេសចិន ហើយកុមាររងគ្រោះមានអាយុត្រឹមតែ៤ឆ្នាំប៉ុណ្ណោះ។ ក្មេងរងគ្រោះបានលេងជាមួយនឹងមិត្តភក្តិ ហើយក៏បានជ្រុលក្បាលជាប់ក្នុងចម្រឹងបង្កាន់ដៃដកមិនរួច។ ដើម្បីជួយកុមារ ឪពុកបានហៅអ្នកពន្លត់អគីភ័យមកជួយស្វានផ្តាច់ចម្រឹងទាំងនោះ ដោយចំណាយពេលប្រមាណជា ៣០ នាទីទើបកុមាររងគ្រោះអាចដកក្បាលចេញមកវិញបាន។ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានសម្តែងនូវការ ហួសចិត្តចំពោះបុរសខាងលើនេះ៕

ភក្តី

ប្រភព៖ shanghaiist

COMMENTS