ពិធីសម្ពោធម៉ូតូម៉ាក ហុងដាឌ្រីម 125 ស៊េរីថ្មី ជាមួយនឹងរចនាបទ THE GOLDEN MASTERPIECE

ភ្នំពេញ-ថ្ងៃទី ២៧ តុលា ២០១៧៖ ក្រុមហ៊ុន N.C.X. Company Limited សម្ពោធជាផ្លូវការនូវម៉ូតូម៉ាក ហុងដាឌ្រីម 125 ស៊េរីថ្មី នៅ Koh Pich City Hall។ ដោយកម្មវិធីទាំងមូលរួមមានដូចជា៖ សកម្មភាពសម្ពោធម៉ូតូម៉ាក ហុងដាឌ្រីម 125 ស៊េរីថ្មី ការសម្តែងពិសេស និងការទទួលទានអាហារពេលល្ងាចជុំគ្នា។

លោក Ben Kiasrithanakorn អគ្គនាយកក្រុមហ៊ុន N.C.X. Company Limited និងគណៈគ្រប់គ្រងក្រុមហ៊ុន រៀបចំកម្មវិធីនេះឡើងដោយមានការចូលរួមដោយភ្នាក់ងារចែកចាយម៉ូតូម៉ាកហុងដា និងដៃគូពាណិជ្ជកម្មទាំងអស់របស់ក្រុមហ៊ុន។ ក្រុមហ៊ុន N.C.X. Company Limited តែងតែនាំមកជូននូវកិត្យានុភាព និងថាមពលនៃម៉ូតូម៉ាក ហុងដាឌ្រីម 125។

The Golden Masterpiece ដែលឆ្លុះបញ្ចាំងពីភាពជោគជ័យ គុណតម្លៃ ភាពទាន់សម័យ កិត្យានុភាព និងថាមពល។ ដូច្នេះយើងបានធ្វើឲ្យទស្សនៈនៃពាក្យ Golden Masterpiece ក្លាយជានិមិត្តសញ្ញាពណ៌មាសតែមួយគត់ គ្មានគូប្រៀបតាមរយៈម៉ូតូម៉ាក ហុងដាឌ្រីម 125 ស៊េរីថ្មី ដែលទទួលបានការនិយមគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាជនកម្ពុជា។

ម៉ូតូម៉ាក ហុងដាឌ្រីម 125 ស៊េរីថ្មី ត្រូវបានរចនាឡើងតាមបែបផែនជីវិត និងប្រណិតភាពដ៏ល្អឯកជាមួយនឹង៖
1- Masterpiece Honda Dream Emblem ដោយ Black Crystal មានក្បូរក្បាច់ល្អគ្មានគូប្រៀប មានភាពល្អឆើត ស័ក្តិសមនឹងអ្នកដែលប្រកបដោយភាពជោគជ័យ
2- New Honda Golden Emblem ជាស្លាកកថ្មី រចនាម៉ូដរំលេចដោយពណ៌មាស ផ្ដល់ភាពស្រស់ស្អាតធ្វើឲ្យកាន់តែមានភាពទាក់ទាញ
3- New Golden 3D Sticker Style ជាតែមផុសថ្មី! ស្រស់ល្អឆើត រចនាឡើងជាមួយពណ៌មាសប្រភេទក្រាហ្វិក 3D ផ្តល់នូវភាពស្រស់ស្អាត ឆើតឆាយយ៉ាងល្អឥតខ្ចោះបង្ហាញពីគុណតម្លៃ និងភាពរឹងមាំពិត
4- New Gorgeous Golden Speedometer កុងទ័រថ្មី! បង្ហាញនូវមុខងារនីមួយៗបានយ៉ាងច្បាស់
5- New Deluxe Tail Light ចង្កៀងភ្លើងក្រោយឆើតឆាយ ជាមួយនឹងការរចនាម៉ូដយ៉ាងស្រស់ស្អាត
6- New Muffler Design បន្ទះការពារបំពង់ស៊ីម៉ាំង រចនាម៉ូដជាមួយនឹងក្រាហ្វិកឌ្រីមថ្មីដ៏ស្រស់ស្អាត
7- Crystal Head Light and Real Light with Diamond Shape ចង្កៀងភ្លើងមុខដែលមានរាងដូចពេជ្រមានភាពលេចធ្លោ ព្រមទាំង Inner Line ភ្លឺថ្លាដូចគ្រីស្តាល់ បង្ហាញនូវភាពភ្លឺច្បាស់

មានពណ៌បីជម្រើសដូចជា៖ ពណ៌ខ្មៅ ពណ៌ក្រហម និងពណ៌ទឹកប្រាក់ថ្មីដែលជាពណ៌ពិសេសនៅក្នុងឆ្នាំនេះដោយចំនួនមានកំណត់។ លោកអ្នកអាចរកទិញបាននៅតាមបណ្តាភ្នាក់ងារចែកចាយរបស់ក្រុមហ៊ុន ហុងដា ទូទាំងប្រទេសកម្ពុជាចាប់ពីថ្ងៃទី ២៨ តុលា ឆ្នាំ ២០១៧។

ក្រុមហ៊ុន N.C.X. Company Limited សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះភ្នាក់ងារចែកចាយ ហុងដា ដៃគូសហការ និងអតិថិជនទាំងអស់ដែលតែងតែស្រឡាញ់ក៏ដូចជាគាំទ្រម៉ូតូម៉ាក ហុងដាទាំងអស់។

សម្រាប់ព័ត៌មានបន្ថែម
សូមទាក់ទងមកកាន់៖ 010 922 922 ឫ Facebook Page៖ Honda Cambodia – NCX

COMMENTS