ទាល់តែមើលបានដឹង! ជីវភាពរបស់កំពូលអ្នកប្រដាល់ Pacquiao និង Jeff Horn គឺខុសគ្នាដូចមេឃ និងដី

បន្ទាប់ពីការចាញ់របស់ស្ដេចប្រដាល់សកល Manny Pacquiao’s ក្រោមថ្វីដៃរបស់កីឡាករសញ្ញាតិអូស្រ្ដាលី Jeff Horn​ រួចមក អាជ្ញាកណ្ដាលដែលបានកាត់ក្ដីការប្រកួតនេះទទួលរងការរិះគន់យ៉ាងខ្លាំងចំពោះការប្រកួតនេះ នឹងអ្នកជំនាញផ្នែកកីឡាប្រដាល់ម្នាក់បានចាត់ទុកការអោយពិន្ទុនេះគឺជាអំពើពុករលួយខ្លាំងបំផុត។ ប៉ុន្ដែបន្ទាប់ពីការប្រកួតនេះស្ដេចប្រដាល់ Many Pacquiao’s បន្ទាប់ពីការចាញ់ទទួលបានប្រាក់១៨លានដុល្លា ចំណែកឯកីឡាករ Jeff Horn ដែលក្លាយជាម្ចាស់ជើងឯកខ្សែក្រវ៉ាត់ពិភពលោក WBO welterweight champion បែរជាទទួលបានប្រាក់តែ៣០០,០០០ដុល្លារទៅវិញ។

តាមការប្រៀបធៀបជីវភាពគ្នារវាងកីឡាករទាំងពីរបានអោយដឹងថា​ ជីវភាពរបស់កីឡាករប្រដាល់ទាំងពីរនាក់ខាងលើនេះខុសគ្នាដូចមេឃនិងដី។ កីឡាករ Manny Pacquiao’s មានជីវភាពមានកប់ពពកដោយមានផ្ទះវីឡាយ៉ាងល្អប្រណិត​ ជាមួយរថយន្ដទំនើបជាច្រើន អ្វីដែលលើសពីនេះទៀតនោះគឺកីឡាករប្រដាល់សញ្ជាតិហ្វីលីពីនរូបនេះគឺជាតំណាងរាស្រ្ដនៅក្នុងសភាប្រទេសហ្វីលីភីនផងដែរ រាល់ការប្រកួតរបស់កីឡាកររូបនេះតម្លៃខ្លួនក្នុងការប្រកួតរបស់គេមិនតិចជាងលានដុល្លាទេ។

ចំណែកឯម្ចាស់ខ្សែក្រវ៉ាត់ពិភពលោក Jeff Horn ដែលទើបតែឈ្នះខ្សែក្រវ៉ាត់ WBO ពី Manny Pacquiao’s កាលពីពេលថ្មីៗនេះគឺមានជីវភាពមិនសូវធូរធារដូចកីឡាករ Manny Pacquiao’s ឡើយ។ ពោលគឺកីឡាករប្រដាល់រូបនេះមានតែផ្ទះតូចល្មមរស់នៅជាមួយហ្នឹងប្រពន្ធរបស់គេតែប៉ុណ្ណោះ ជាពិសេសរូបគេមិនមានរថយន្ដទំនើបដូចកីឡាករ Manny Pacquiao’s ឡើយ​ ដោយរថយន្ដផ្ទាល់ខ្លួនរបស់គេគឺជារថយន្ដ Toyota Camry ឆ្នាំ២០០៤។ ប៉ុន្ដែបន្ទាប់ពីជ័យជំនះនេះកីឡាករ Jeff Horn បានសន្យាជាមួយហ្នឹងប្រពន្ធរបស់គេថានឹងទិញរថយន្ដថ្មីដើម្បីអបអរការឈ្នះរបស់គេនិងជាកាដូថ្មីសម្រាប់ប្រពន្ធគេ។ តាមអ្នកវិភាគកីឡាប្រដាល់បានអោយដឹងថា៖ តម្លៃខ្លួនរបស់ Jeff Horn អាចនឹងឡើងថ្លៃបន្ទាប់ពីរូបគេបានយកឈ្នះស្ដេចប្រដាល់សកល Manny Pacquiao’s៕

បុត្រ

ប្រភព៖ Dailymail

COMMENTS