បុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ពេលដែលជួបគ្រោះថ្នាក់ចរចរណ៍បញ្ជូនទៅមន្ទីរពេទ្យមិនទាន់ពេលវេលា ធ្វើប្រពន្ធនិងកូនយំអោបសព

រាជធានីភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត ពេលដែលបញ្ជូនទៅមន្ទីរពេទ្យតាមរយៈរថយន្តសាម៉ុយដឹកយកទៅសង្រ្គោះបន្ទាន់ តែអកុសលដោយសារតែរងរបួសធ្ងន់ធរពេកបណ្តាលអោយស្លាប់តែម្តង ឧបតិវហេតុគ្រោះថ្នាក់ចរចរាណ៍ បន្ទាប់ពីគាត់ជិះម៉ូតូចេញពីធ្វើការហើយបានបុកគ្នាជាមួយម៉ូតូសណ្តោងរឺម៉ក់ ។

ហេតុការណ៍ខាងលើនេះបង្ករឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៨និង២០នាទីយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ទល់មុខនិងវិទ្យាល័យជម្ពូវ័ន នៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះស្គាល់ឈ្មោះ សៅ ស៊ីថា ភេទប្រុសអាយុ ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅសង្កាត់ភ្លើងឆេះរទះ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកព្រៃឈ ខេត្តកំពង់ចាម។

តាមប្រភពពត៍មានពីកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ធ្វើរដំណើរដោយម៉ូតូឌ្រីមសង់ឆ្នាំ២០១៤ពណ៍ខ្មៅមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1CK 7048 ដែលបើកបរដោយបុរសម្នាក់ ធ្វើរដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើតខណះពេលមកដល់ចំណុចកើតហេតុក៏ស្រាប់មានម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងគ្មានស្លាកលេខធ្វើរដំណើរបញ្ច្រាសទិសហើយគ្មានភ្លើងបំភ្លឺផ្លូវក៏ជ្រុលបុកជាមួយម៉ូតូពេញទំហឹងបណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរភ្លាមនោះក៏មានរថយន្តសាម៉ុយដឹកទៅមន្ទីរពទ្យដែល តែជាអកុសលបុរសនោះបានដាច់ខ្យល់ស្លាប់បាត់ទីហើយ។ រីឯម្ចាស់រ៉ឺម៉កឃើញសភាពការមិនស្រួកបានរត់បាត់ស្រមោល។

ក្រោយពេលកើតហេតុសម្ថិតកិច្ចក៏បានចុះដល់កន្លែងកើតហេតុភ្លាមៗនិងធ្វើរការវាស់វែងយកម៉ូតូនិងរឺម៉កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ៕

បក្សីចាំក្រុង

COMMENTS