អាក្រក់ណាស់ ! បុរសវ័យ៧៥ឆ្នាំម្នាក់ត្រូវបានតុលាការកាត់ទោសជាប់គុកដល់ទៅ៣៣០ឆ្នាំ ដោយសារតែធ្វើទង្វើរបែបនេះដាក់លើកុមារដែលមានអាយុក្រោម១៤ឆ្នាំ

អាមេរិក ៖ ការរំលោភបំពានទៅលើកុមារជារឿងមួយដែលខុសទៅនឹងច្បាប់ អ្នកដែលបានធ្វើនូវទង្វើររំលោភបំពានទាំងអស់នេះទៅលើកុមារអាចប្រឈមមុខនឹងការកាត់ទោសអោយជាប់គុកទៀតផង។ ប្រភពព័ត៌មានបរទេសមួយបានរាយការណ៍ពីករណីរំជើបរំជួលមួយ ដែលបុរសវ័យ៧៥ឆ្នាំម្ានក់ត្រូវបានតុលាការកាត់ទោសអោយជាប់គុក៣៣០ឆ្នាំពីបទរំលោភបំពានកុមារ។ បើតាមការិយាល័យមេធាវីប្រចាំតំបន់ Tulare County District Court បានអោយដឹងថាកាលកាត់ទោសនេះបានប្រព្រឹត្តិទៅនៅថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០១៧នេះ។

លោក Alex Lopez ដែលរស់នៅ Visalia ដែលមានចំងាយ៣៤០គីឡូម៉ែត្រភាគខាងជើងទីក្រុង Los Angeles ត្រូវបានរកឃើញថាមានទោសពីបទប្រព្រឹត្តិអំពើហឹង្សាលើក្មេងអាយុក្រោម១៤ឆ្នាំ។ ជនល្មើសរូបនេះបានប្រព្រឹត្តអំពើឃោរឃៅទៅលើក្មេងស្រី៤នាក់និងក្មេងប្រុសម្នាក់ក្នុងកំឡុងរយៈពេលជិត១៦ឆ្នាំមកនេះ ដែលភាគច្រើនក្មេងដែលត្រូវគេធ្វើបាបនោះមានអាយុតិចជាង១០ឆ្នាំ។ ក្រោយពីរឿងក្តីនេះត្រូវបានគេស៊ើបអង្កេតដឹង និងបានកាត់ទោសទៅលើជនល្មើសបានដោយជោគជ័យ លោក Tim Ward មេធាវីប្រចាំស្រុកនេះបាននិយាយថាគាត់ពិតជាមានមោទនៈភាពណាស់នៅ​ពេល​ដែលក្មេងដែលត្រូវបានធ្វើបាបនោះទទួលបានយុត្តិធម៌។ វាជាការតបស្នងយ៉ាងសមបំផុតសំរាប់គ្រួសារក្មេងដែលទទួលរងនូវការឈឺចាប់ពីសំណាក់ជនល្មើសដ៏សាហាវព្រៃផ្សៃនេះ ដែលខ្លួនគេបានយកក្មេងៗដែលមិនដឹងអីទាំងនោះយកទៅរំញោចផ្នែកផ្លូវភេទរបស់ខ្លួន៕
ប្រភព ៖ xinhuanet

COMMENTS