ជិះម៉ូតូលឿនដូចព្យុះបុកគ្នាស្លាប់ទាំងសងខាង

តាកែវ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បុកគ្នារវាងម៉ូតូនឹងម៉ូតូ​ ដែលបណ្តាលអោយមានអ្នកស្លាប់ពីរនាក់ដែលជាអ្នកបើកបរម៉ូតូទាំងពីរ​ គ្រោះថ្នាក់នេះកើតឡើងនៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នៅចំណុចគីឡូម៉ែត្រលេខ៤-៥ ដែលស្ថិតនៅក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។
តាមប្រភពបានអោយដឹងថា​ នៅយប់កើតហេតុនៅភូមិឃុំខាងលើ មានម៉ូតូ២គ្រឿង ទី១ម៉ាកCBR ពណ៌ស បិតស្កុតក្រហមបើកបរដោយឈ្មោះ ដា ភេទប្រុស អាយុ២២ឆ្នាំរស់នៅខេត្តព្រះសីហនុ នឹងមួយទៀតម៉ូតូម៉ាកហុងដា វេវ ពណ៌ខ្មៅ គ្មានផ្លាកលេខ​ បើកបរដោយឈ្មោះ ពេញ ដាវី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់​ ខេតតាកែវ ដោយបានធ្វើដំណើរបញ្ច្រាសទិសគ្នាក្នុងល្បឿនយ៉ាងលឿនរហូតដល់ចំណុចកើតហេតុក៏បានបុកគ្នាពេញទំហឹង​​ បណ្តាលអោយស្លាប់បុរស២នាក់ដែលជាអ្នកបើកបរនោះភ្លាមៗ។
ក្រោយកើតហេតុុ សាកសពជនរងគ្រោះទាំងពីរត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី​ រីឯម៉ូតូវិញត្រូវបានសមត្ថកិច្ចដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលបណ្តោះអាសន្នរង់ចាំការដោះស្រាយជាបន្ត៕

COMMENTS