គ្រោះថ្នាក់ណាស់ ! ស្រ្តីមានផ្ទៃពោះម្នាក់ត្រូវបានសត្វក្របីដាច់ពីចំណងមួយក្បាល ដេញតាមជល់រហូតដល់ក្នុងហាងលក់ទំនិញ

ប្រទេសចិន ៖ ក្របីជាសត្វស្រុកមួយដែលត្រូវបានគេចិញ្ចឹមសំរាប់ប្រើជាកំលាំងអូសទាញមួយក្នុងការងារស្រែចំការ តែសត្វនេះក៏អោយបង្កគ្រោះថ្នាក់ដែលនៅពេលដែលវាផ្អើលម្តងៗ។ ប្រភពព័ត៌មានរបស់ចិនបានរាយករណ៍ពីករណី​​ដ៏រន្ឌត់មួយ ដែលស្រ្តីមានផ្ទៃពោះម្នាក់ត្រូវបានសត្វក្របីមួយក្បាលតាមជល់រហូតដល់ក្នុងហាងលក់ទំនិញ។ រឿងរ៉ាវមួយនេះត្រូវបានសារៈព័ត៌មានចិនយកមកចុះផ្សាយនាថ្ងៃសុក្រនេះ ដែលរឿងហេតុនេះបានកើតឡើងនៅក្នុងតំបន់ Yancheng ខេត្ត Jiangsu។

ក្របីដាច់ខ្សែមួយក្បាលដេញជល់មនុស្សដែលដើរនៅតាមដងផ្លូវសឹងតែគ្រប់គ្នាតែម្នាក់ៗចេះតែគេចផុតអស់ នៅសល់តែស្រ្តីម្នាក់ដែលត្រូវក្របីនេះតាមជាប់មិនលែងរហូតទៅដល់ក្នុង​ហាងលក់ទំនិញមួយកន្លែង។ មកដល់កន្លែងនេះក្របីមួយក្បាលនេះក៏បានរត់សំដៅយ៉ាងលឿនទៅបុកស្រ្តីនោះដួល វាថែមទាំងបុកទូដាក់ឥវ៉ាន់ក្នុងហាងនោះដួលអស់គ្នាសល់ទៀតផង។ បន្ទាប់ពីហេតករណ៍ដ៏អាក្រក់នេះបានកើតឡើងហើយទើបគេដឹងថាស្រ្តីដែលត្រូវក្របីនោះតាមជល់នោះ នាងមានផ្ទៃពោះកូននៅក្នុងផ្ទៃទៀតផង។ តែវាក៏ជាសំណាងដែរ ដែលស្រ្តីម្នាក់នេះ និងអ្នកដំណើរផ្សេងទៀតដែលត្រូវក្របីនេះតាមជល់ដូចគ្នាមិនជាមានរបួសអ្វីធ្ងន់ធ្ងរនោះទេ៕
ខាងក្រោមនេះជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖


ប្រភព ៖ CHINA PLUS

COMMENTS