គម្រោងសន្និសីទព័ត៌មាន អ & អេហ្វ ហ័រហ្វ៊ូ “អគារខ្ពស់បំផុត និងលេចធ្លោជាងគេនៅទីក្រុងភ្នំពេញ” បានរៀបចំឡើងយ៉ាងឱឡារិក

នៅថ្ងៃទី 27 ខែកញ្ញា៖ សន្និសីទព័ត៌មាន និងពិធីចុះហត្ថលេខារបស់អ្នកនាំពាក្យគម្រោង «អ & អេហ្វ ហ័រហ៊្វូ» នៃ«អគារខ្ពស់បំផុត និងលេចធ្លោជាងគេនៅទីក្រុងភ្នំពេញ» បានរៀបចំឡើងយ៉ាងឱឡារិកនៅក្នុងរាជធានីភ្នំពេញ។ ក្រុមហ៊ុន អ & អេហ្វ ប្រផឹធី បានបំពេញបេសកកម្មជាស្ថាបនិកឈានមុខគេក្នុងវិស័យអចលនទ្រព្យដ៏ប្រណីតនៅក្នុងពិភពលោក និងបានឆ្លើយតបយ៉ាងសកម្មទៅនឹងយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីក្រុងភ្នំពេញប្រទេសកម្ពុជា។

នៅឆ្នាំ 2018 បន្ទាប់ពីធ្វើការអភិវឌ្ឍន៍ គម្រោងបុរី អ & អេហ្វ ភ្នំពេញ ក្រុមហ៊ុនក៏បានបន្តអភិវឌ្ឍគម្រោងអគារស្នាក់នៅលំដាប់កំពូលមួយទៀត គឺគម្រោង «អ & អេហ្វ ហ័រហ៊្វូ» ដែលជាគម្រោងអភិវឌ្ឍទីក្រុងបែបថ្មី
មួយដែលមានកម្ពស់ខ្ពស់ជាងគេនៅចំកណ្តាលទីក្រុង ជាមួយនឹងរបៀបរស់នៅថ្មីស្រឡាង និងបទពិសោធន៍នៃការស្នាក់នៅក្នុងអគារដ៏ទំនើប និងប្រណីតលំដាប់ថ្នាក់កំពូល ។

អ & អេហ្វ ហ័រហ៊្វូ អគារខ្ពស់បំផុតនៅទីក្រុងភ្នំពេញ នឹងមានវត្តមាននៅលើទីផ្សារជាលើកដំបូងយ៉ាងលេចធ្លោពេញទីក្រុងទាំងមូល
សន្និសីទសារព័ត៌មានត្រូវបានរៀបចំឡើងក្រោមកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីក្រុមរបាំប្រពៃណីជាតិខ្មែរ និងអគ្គនាយកគ្រប់គ្រងក្រុមហ៊ុន អ & អេហ្វ ប្រផឹធី ប្រចាំប្រទេសកម្ពុជា លោក XU WENSHUI នឹងឡើងលើវេទិកាដើម្បីថ្លែងសុន្ទរកថា។ ចាប់តាំងពីឆ្នាំ 1994 ដែលក្រុមហ៊ុន អ & អេហ្វ ប្រផឹធី បានបង្កើតឡើងនៅក្នុងទីក្រុងក្វាងចូវ ប្រទេសចិនមក ក្រុមហ៊ុនបានពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងទីក្រុង និងតំបន់ចំនួន 69 ទាំងក្នុងប្រទេសចិន និងនៅក្រៅប្រទេស តាមរយៈយុទ្ធសាស្រ្តអភិវឌ្ឍបីធំៗគឺ ចាក់ឫសនៅក្នុងទីក្រុងស្នូលរបស់ប្រទេសចិន ចូលទៅក្នុងទីផ្សារដែលមានសក្តានុពលអភិវឌ្ឍរបស់ប្រទេសចិន និងជ្រើសរើសគម្រោងល្អៗនៅក្រៅប្រទេស។

ចាប់តាំងឆ្នាំ2013មក អ & អេហ្វ ប្រផឹធី បានចូលទៅក្នុងទីផ្សារក្រៅប្រទេសជាច្រើនដូចជា ម៉ាឡេស៊ី អូស្រ្តាលី អង់គ្លេស និងប្រទេសកម្ពុជា។ សរុបមក ក្រុមហ៊ុនបានអភិវឌ្ឍគម្រោងជាង 220 គម្រោង ទ្រព្យសរុបរបស់ក្រុមហ៊ុនមានប្រហែល 290 ពាន់លានយ័នចំណូលលក់ប្រចាំឆ្នាំលើសពី 80ពាន់លានយ័ន បានផ្តល់នូវអគារស្នាក់នៅ និងសេវាកម្មដ៏ប្រណីតទៅឱ្យប្រជាជនជាង 100ម៉ឺននាក់ ទទួលបានកិត្តិនាមជា «ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យធំជាងគេទាំង 10 របស់ប្រទេសចិន» ក្នុងរយៈពេល 8 ឆ្នាំជាប់ៗគ្នា។

នៅក្នុងលទ្ធផលដ៏ជោគជ័យរបស់ក្រុមហ៊ុន អ & អេហ្វ ប្រផឹធី បានបង្កប់នូវសមត្ថភាពដ៏ខ្លាំងរឹងមាំរបស់ក្រុមហ៊ុនក្នុងរយៈពេល 24ឆ្នាំកន្លងមកនេះ។ នៅឆ្នាំ2017 អ & អេហ្វ ឆ្លើយតបទៅនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចអន្តរជាតិតាមគោលនយោបាយ «ផ្លូវមួយ ខ្សែក្រវាត់មួយ» និងតាមរយៈសក្តានុពលភាពអភិវឌ្ឍទីក្រុងភ្នំពេញ បានជ្រើសរើសយកព្រះរាជាណាចក្រកម្ពុជាធ្វើជាចំណុចស្នូលក្នុងការអភិវឌ្ឍន៍តំបន់អាស៊ីអាគ្នេយ៍ និងជាខ្លាថ្មីប្រចាំទ្វីបអាស៊ី។ នៅឆ្នាំ2018 អ & អេហ្វ បានអភិវឌ្ឍគម្រោងថ្មីមួយទៀត គឺគម្រោង អ & អេហ្វ ហ័រហ៊្វូ ដែលជាគម្រោងអគារខ្ពស់ជាងគេ លំដាប់ថ្នាក់ខ្ពស់ និងទាន់សម័យជាងគេប្រចាំរាជធានីភ្នំពេញ!

អ្នកនាំពាក្យក្រុមហ៊ុន ជាតារាដែលកំពុងតែរះចិញ្ចែងចិញ្ចាចនៅក្នុងពិភពសិល្បៈគឺកញ្ញាឱក សុគន្ធកញ្ញា គម្រោង អ & អេហ្វ ហ័រហ៊្វូ បានបង្ហាញមុខនៅលើទីផ្សារ ក្រោមវត្តមានរបស់តារាដែលកំពុងតែរះចិញ្ចែងចិញ្ចាចនៅក្នុងពិភពសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា គឺកញ្ញា ឱក សុគន្ធកញ្ញាដែលនឹងធ្វើជាអ្នកនាំពាក្យរបស់គម្រោងនេះ។

ក្នុងនាមជាតារាចម្រៀងសម័យដ៏ល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជា កញ្ញាឱក សុគន្ធកញ្ញាជាតារាកំពូលប្រចាំព្រះរាជាណាចក្រកម្ពុជា ចំណែកឯ គម្រោង អ& អេហ្វ ហ័រហ៊្វូ គឺជាអគារស្នាក់នៅខ្ពស់ជាងគេបំផុតនៅទីក្រុងភ្នំពេញដែលមានកម្ពស់ 174 ម៉ែត្រ សរុប 57ជាន់ ដែលជាអគារស្នាក់នៅរបស់អភិជនជាន់ខ្ពស់នៅទីក្រុងភ្នំពេញ វាពិតជាមានភាពស៊ីគ្នា និងជាការសហការដ៏សក្ដិសមបំផុត។

កញ្ញា ឱក សុគន្ធកញ្ញាបានបញ្ជាក់ថានាងមានកិត្តិយសណាស់ដែលបានធ្វើជាអ្នកនាំពាក្យផ្តាច់មុខរបស់គម្រោង អ & អេហ្វ ហ័រហ៊្វូ ហើយមានការកោតសសើរយ៉ាងខ្លាំងចំពោះគម្រោងនេះ ព្រមទាំងបញ្ជាក់ថានាងពិតជារំភើបខ្លាំងណាស់ក្នុងការទន្ទឹងរង់ចាំការលេចរូបរាងឡើងរបស់គម្រោងនេះ!

ទទួលបានការស្វាគមន៍យ៉ាងខ្លាំងនៅក្នុងទីក្រុងទាំងមូល! ស្វាគមន៍អគារដែលTOP ជាងគេនៅភ្នំពេញ នៅក្នុងពិធីសន្និសីទនេះ ក្រុមហ៊ុន អ & អេហ្វ ប្រផឹធី បានធ្វើការបកស្រាយពីចំណុចធំៗ ទាំងបួនរបស់ក្រុមហ៊ុន គឺស្លាកយីហោក្រុមហ៊ុន អ & អេហ្វ ស្នាដៃការងារដ៏ផ្ចិតផ្ចង់ ជីវភាពដ៏សម្បូរបែប និងសេវាកម្មដ៏យកចិត្តទុកដាក់របស់ក្រុមហ៊ុន ដែលបានបង្ហាញពីគុណភាព និងភាពខុសប្លែកពីគេរបស់អគារខ្ពស់បំផុតនៅទីក្រុងភ្នំពេញមួយនេះ។ នៅក្នុងចំណោមលក្ខណៈសម្បត្តិដ៏លេចធ្លោទាំងនេះ មុខងារជាពិសេសរបស់អគារស្នាក់នៅ អ & អេហ្វ និងការបំពាក់ដោយបរិក្ខារដ៏ប្រណីត និងសម្បូរបែបរបស់គម្រោងនេះ ជាចំណុចដែលទាក់ទាញអតិថិជនបំផុត៕

លេខទូរស័ព្ទសាកសួរព័ត៌មាន៖ +855 (0)18 888 2777
មជ្ឈមណ្ឌលលក់៖ #380 មហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
គេហទំព័រហ្វេសបុក: R&F Properties Cambodia