ស្អាតទេ? នេះគឺជារូបភាពមួយសន្លឹកដែលថតចេញពីកំពូលស្មាតហ្វូន OnePlus 5T

ជាការពិតណាស់ យើងទាំងអស់គ្នាប្រាកដជាដឹងហើយថា កំពូលស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន OnePlus នឹងមកដល់ទីផ្សារនាពេលដ៏ខ្លីខាងមុខ។ ដោយឡែក ម៉ូដែលកំពូលថ្មីនេះនឹងជាអ្នកបន្ដវេណពីកំពូលស្មាតហ្វូវ OnePlus 5 ហើយវាមានឈ្មោះថា OnePlus 5T។

ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ យើងសង្កេតឃើញមានការបែកធ្លាយជាច្រើនទាក់ទងទៅនឹងរូបភាព និងលក្ខណៈពិសេសដែលកំពូលស្មាតហ្វូននេះមាន។ យ៉ាងណាមិញ សម្រាប់កាលបរិច្ឆេតនៃការប្រកាសពិតប្រាកដ ក្រុមហ៊ុន OnePlus នឹងធ្វើឡើងនាខែតុលា ខាងមុខនេះ ហើយក្រុមហ៊ុនក៏នឹងនាំអ្វីដែលថ្មី និងភ្ញាក់ផ្អើលសម្រាប់អិថិជនដែរ ជាពិសេសគឺកាមេរ៉ាភ្លោះនាផ្នែកខាងក្រោយតែម្ដង។

សម្រាប់លោក Carl Pei និង Pete Lau លោកអ្នកប្រហែលជាស្គាល់ហើយ ព្រោះពួកគេទាំងពីរគឺជាអ្នកដែលនៅជាមួយក្រុមហ៊ុន One Plus តាំងតែពីចាប់ផ្ដើមមកម្លេះ។ លើសពីនេះទៅទៀត ពួកគេក៏ជាអ្នករចនាផ្ទៃបង្ហាញរូបភាពឲ្យក្រុមហ៊ុន ដែលប្លែក និងថ្មីបំផុតកាលពីឆ្នាំ2013 ទៀតផង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺនាពេលថ្មីៗនេះលោក Pete Lau បានបង្ហោះរូបភាពមួយនៅលើបណ្ដាញសង្គម Twitter ជាមួយនឹង Caption ថា៖ “Impressive photo. Must be a great camera (រូបភាពដ៏ស្អាតអស្ចារ្យ ត្រូវតែប្រើប្រាស់កាមេរ៉ាដែលល្អដើម្បីថត)” រួមជាមួយនឹង Emoji មួយ។ ទន្ទឹមនឹងរូបភាពនេះ មានមនុស្សជាច្រើនយល់ឃើញថា វាប្រាកដជាត្រូវបានថតដោយកំពូលស្មាតហ្វូន One Plus 5T ជាក់ជាមិនខាន។

ទោះជាយ៉ាងណា OnePlus 5T នឹងមានអេក្រង់ទំហំ 6អ៊ីញ ប្រភេទ AMOLED  ក្នុងកម្រឹតបង្ហាញរូបភាព Full HD+ (2160×1080)។ សម្រាប់លក្ខណៈពិសេសផ្សេងៗទៀត គឺនៅរក្សាដដែល។

Fu

ខ្មែរណូត

ប្រភព៖ technobuffalo

COMMENTS