ចម្លែកមែន ! បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍បានរកឃើញក្រដាសអនាមិកមួយដែលសរសេរទាក់ទងនឹងអតីតស្តេចថៃ ដែលអត្ថន័យធ្វើអោយចាក់ដោតបេះដូងតែម្តង

ប្រទេសថៃ ៖ ក្នុងកំឡុងពេលប៉ុន្មានថ្ងៃនេះប្រជាជនថៃគ្រប់គ្នាបានបង្ហាញនៅអារម្មណ៍ក្តុកក្តួល ភក្តីភាព និងកាសោកស្តាយយ៉ាងខ្លាំងចំពោះព្រះសពអតីតស្តេចដែលត្រូវគេរៀបចំពិធីបូជាកាលពីម្សិលមិញនេះ។ ប្រភពព័ត៌មានថៃការរាយការណ៍ពីករណីគួរអោយចាប់អារម្មណ៍មួយ ដែលអ្នកដំណើរម្នាក់បានសរសេនូវពាក្យដ៏ក្តុកក្តួលនេះបិទនៅជាប់នឹងកៅអីយន្តហោះ។ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នេះ នៅលើបណ្តាញសង្គមថៃបានចុះផ្សាយពីរឿងរ៉ាវដ៏គួរអោយចាប់អារម្មណ៍ ពីអត្ថន័យរបស់ក្រដាសមួយសន្លឹកដែលគេរើសបាននៅលើយន្តហោះ។

ក្រដាសមួយសន្លឹកដ៏មានអត្ថន័យនេះត្រូវបានគេរកឃើញនៅខណៈពេលដែលបុគ្គលិកបំរើលើយន្តហោះធ្វើការសម្អាតយន្តហោះ បន្ទាប់ពីអ្នកដំណើរទាំងអស់ចេញអស់ពីយន្តហោះ។ តាមប្រភពដដែលបានអោយដឹងថាអ្នកសរសេរនេះបានបង្ហាញពីអារម្មណ៍សោកស្តាយ ការចូលរួមរំលែកទុក និងការជូនពរចំពោះទៅដល់ព្រះសពអតីតស្តេចថៃផងដែរ។ ក្នុងក្រដាសមានបង្ហាញអត្ថន័យដូចនេះ “ជូនចំពោះ TG CREW ពិតជាសោកស្ដាយណាស់ចំពោះការបាត់បង់ឪពុកដែលមានសណ្ដានចិត្តល្អ និងគួរឲ្យស្រឡាញ់ម្នាក់ គាត់នឹងនៅក្នុងបេះដូងរបស់យើងជារៀងរហូត ខ្ញុំស្រលាញ់ព្រះអង្គ សូមអោយព្រះទៅសោយសុខក្តីស្ថានសួគ៌ា”៕


ប្រភព ៖ zliekr

COMMENTS