ប្រញ៉ាប់ឡើង! កម្មវិធីកែច្នៃរូបភាពដ៏ល្អដែលមានតម្លៃ $5 នៅលើប្រព័ន្ធដំណើរការ iOS ឥឡូវដាក់ឲ្យទាញយកដោយឥតគិតថ្លៃ

ប្រសិនបើអ្នកជាមនុស្សដែលចូលចិត្តថតរូបដោយប្រើប្រាស់ iPhone នោះអ្នកនឹងចាប់អារម្មណ៍ខ្លាំងទាក់ទងទៅនឹងកម្មវិធីកែច្នៃរូបភាពដែលមាននៅលើ App Store។ ដោយឡែក សម្រាប់ពេលនេះយើងសូមណែនាំលោកអ្នកឲ្យមកសាកល្បងប្រើប្រាស់កម្មវិធី Plotagraph+ Photo Animator ដែលមានតម្លៃ $4.99 នៅលើប្រព័ន្ធដំណើរការ iOS ប៉ុន្ដែសម្រាប់ពេលកំណត់នេះ លោកអ្នកទាញយកបានដោយឥតគិតថ្លៃ។

ជាមួយនឹង Plotagraph+ Photo Animator អ្នកអាចថតរូបភាពពីកាមេរ៉ារបស់អ្នកដោយចុចសញ្ញា “+” រឺថតរូបថ្មីមួយទៀតដោយចុចលើនិមិត្តសញ្ញាកាមេរ៉ា។ បន្ទាប់មកកំណត់គោលដៅទៅតាមអ្វីដែលអ្នកចង់បានដោយអូសអេក្រង់ ហើយប្រសិនបើអ្នកចង់ទទួលបានចលនាខ្លះៗនៅលើរូបភាព នោះគ្រាន់តែចុច “mask” ដើម្បីការពារតំបន់សំខាន់កុំឲ្យទទួលរងផលប៉ះពាល់ដោយកម្មវិធី។ បន្ទាប់មកទៀត គឺរបារល្បឿនដែលអនុញ្ញាតឲ្យអ្នកជ្រើសរើសយកល្បឿននៃចលនាបាន នៅពេលដែលធ្វើការកំណត់រួចរាល់។ មួយវិញទៀត រូបភាពដែលកែច្នៃហើយទាំងនោះអាចរក្សាទុកទៅក្នុង Camera Roll ជាលក្ខណៈវីដេអូ GIF រឺ PNG ដែលមានចលនា។

គួរបញ្ជាក់ផងដែរថា Plotagraph+ Photo Animator អាចប្រើប្រាស់បាននៅលើ Apple iPhone SE, iPhone 6, iPhone 6 Plus, iPhone 6s, iPhone 6s Plus, iPhone 7, iPhone 7 Plus, iPhone 8 និង iPhone 8 Plus។ ក្រៅពីនេះ វាក៏ដំណើរការលើថេបប្លេតផងដែរដូចជា iPad Air, iPad Air 2, iPad mini 2, iPad Mini 3, iPad Mini 4 និងគ្រប់ម៉ូដែល iPad Pro។

យើងសូមបញ្ជាក់សារជាថ្មីថា កម្មវិធីនេះអនុញ្ញាតឲ្យទាញយកដោយឥតគិតថ្លៃក្នុងរយៈពេលកំណត់មួយប៉ុណ្ណោះ ដូចនេះសូមកុំពន្យារពេលទៀតអី។ អ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែចូលទៅកាន់ App Store នៅលើ iOS របស់អ្នក រួចចុចលើពាក្យថា “Discover”។ បន្ទាប់មក ព្យាយាមស្វែងយល់ពីវិធីសាស្ត្រ និងធ្វើតាមការណែនាំដើម្បីទទួលបានកម្មវិធី។

Fu

ខ្មែរណូត

ប្រភព៖ phonearena

COMMENTS